ជំពូកទី 1
តើការបដិសេធហូឡូខសត៍ជាអ្វី? ឧទាហរណ៍ពីអឺរ៉ុបខាងកើត

សេចក្តីផ្ដើម

ពិព័រណ៍ស្ដីពី ការកំណត់អត្តសញ្ញាណ និង​ឆ្លើយតបចំពោះការបំផ្លែងទ្រង់ទ្រាយហូឡូខសត៍៖ មេរៀនសម្រាប់និងពីអាស៊ីអាគ្នេយ៍ ផ្ដួចផ្ដើមចេញពីបទពិសោធន៍អំពីហូឡូខស្សរបស់ជនជាតិប៉ូឡូញ និងនៅអឺរ៉ុបខាងកើត និងបន្ថែមបទពិសោធន៍ពីកេរតំណែល ប្រវត្តិសាស្រ្តជាតិ និងក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការឆ្លុះបញ្ចាំងដោយផ្ដោតលើប្រទេសកម្ពុជា ប្រទេសភូមា និងប្រទេសថៃ។

ខណៈពេលដែលអាស៊ីអាគ្នេយ៍ឆ្លងកាត់បទពិសោធន៍រួម ជាសកលនូវសង្រ្គាមលោកលើកទីពីរ ជាមួយនឹងអឺរ៉ុបកណ្ដាល និងអឺរ៉ុបខាងកើត តំបន់នីមួយៗមានបទពិសោធន៍ដោយឡែកផ្សេងៗគ្នា។ ហូឡូខសត៍ បានប្រព្រឹត្តឡើងជាចម្បងនៅលើទឹកដីអឺរ៉ុបកណ្ដាល និងអឺរ៉ុបខាងកើត នៅចន្លោះឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៤៥ ដោយពួកណាហ្ស៊ីអាល្លឺម៉ង់ និងបក្ខពួករួមសហការ បានធ្វើឲ្យជនជាតិជ្វីហ្វនៅអឺរ៉ុបចំនួនប្រាំមួយលាននាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងជំរុំមរណៈ ឬត្រូវសម្លាប់នៅនឹងកន្លែង។ អឺរ៉ុបខាងកើត ដែលធ្លាប់រងនៅក្រោមរបបកុម្មុយនីស្ត និងផ្ដាច់ការ ត្រូវបង្ខំឲ្យត្រឡប់ទៅប្រឈមនឹងអតីតកាលដ៏លំបាកវិញទៀត រួមមានទាំងការចូលរួមជជែកវែកញែកដ៏តានតឹងរបស់អ្នកដែលមានតួនាទីនៅក្នុងតំបន់របស់ខ្លួនកាន់កាប់ផ្ទាល់ នៅអំឡុងពេលហូឡូខស្ស អ្នកខ្លះជាអ្នកចូលដៃរួមសហការ ខ្លះទៀតជាអ្នកឃើញហេតុការណ៍ និងអ្នកជួយសង្រ្គោះ និងអន្តរាគមន៍

ទោះបីជាបទពិសោធន៍អាស៊ីអាគ្នេយ៍ទាក់ទងនឹងសង្រ្គាមលោកលើកទីពីរ រួមបញ្ចូលការកាន់កាប់របស់ជប៉ុន ព្រមទាំងជម្លោះផ្សេងៗ និងអំពើប្រល័យពូជសាសន៍ក៏ដោយ ក៏ការយល់ដឹងអំពីហូឡូខស្សនៅមានកម្រិតទាប។ នេះជាហេតុនាំឲ្យមាននូវការបំផ្លែងទ្រង់ទ្រង់ និងគិតថាជារឿងមិនសំខាន់។ ក្រៅពីការព្រងើយកន្ដើយ មិនយកចិត្តទុកដាក់នឹងប្រវត្តិសាស្រ្ត និងពុំមានការយល់ដឹងអំពីប្រវត្តិសាស្រ្តហូឡូខសត៍ ព្រមទាំងអសមត្ថភាពក្នុងការដាក់ហូឡូខសត៍ជាមេរៀនសកលនៅបរិបទមិនមែនអឺរ៉ុបនោះ មានឧទាហរណ៍ជាច្រើន បានបង្ហាញពីបំផ្លែងទ្រង់ទ្រាយហូឡូខស្សជាសាធារណៈ និងតាមសារព័ត៌មាន។ តាមរយៈការចែករំលែកបទពិសោធន៍ និងផ្ដល់នូវសម្ភារ និងការពិភាក្សាដើម្បីដោះស្រាយពីបញ្ហាបំផ្លែងទ្រង់ទ្រាយហូឡូខស្ស ដោយផ្អែកលើការជជែកពីអឺរ៉ុបខាងកើត ពិព័រណ៍នេះ មានគោលបំណងជំរុញឲ្យមានការនិយាយវិភាគទាក់ទងនឹងកេរតំណែលពីអំពើប្រល័យពូជសាសន៍ នៅអាស៊ីអាគ្នេយ៍។

សមាគមមានគោលដៅលុបបំបាត់ការបំផ្លែងទ្រង់ទ្រាយ ការធ្វើឲ្យបាត់ខ្លឹមសារ និងការបដិសេធន៍អំពីហូឡូខសត៍ និងអំពើប្រល័យពូជសាសន៍ផ្សេងៗទៀត ដើម្បីបញ្ជាក់សារៈសំខាន់អំពីហូឡូខសត៍ ជាតំណែលសកល និងជាចំណុចយោងមួយនៅក្នុងការជជែកពិភាក្សាអំពីសិទ្ធិមនុស្សនាសម័យបច្ចុប្បន្ននេះ។ យើងយល់ឃើញថាការបដិសេធន៍ និងការបំផ្លែងទ្រង់ទ្រាយអំពើប្រល័យពូជសាសន៍ ជាទម្រង់មួយនៃការស្អប់ខ្ពើមដែលជំរុញឲ្យដល់ភាពអមនុស្សធម៌ចំពោះជនរងគ្រោះ ជាទម្រង់មួយដែលត្រូវប្រើដើម្បីបង្ហាញពីការរើសអើង និងអំពើហិង្សាប្រឆាំងនឹងជនជាតិភាគតិចផ្សេងៗទៀត។

ពិពរណ៍តាមប្រព័ន្ធឌីជីថលនេះ រួមមានសម្ភារៈ ឯកសារពីបណ្ណាសារដ្ឋានរបស់ សមាគម NEVER AGAIN ដែលទទួលបានមកពីការប្រមូលចងក្រង និងការចូលរួម ចំណែកផ្ដល់ឲ្យពីសហការី​របស់យើង នៅអាស៊ីអាគ្នេយ៍។

អ្នកចូលរួមក្នុងការបង្កើតពិព័រណ៍៖ វេន ឡាប្ល៊ូ បារួ (វត្តព្រះពុទ្ធ Phrmarangsi ប្រទេសថៃ) រ៉ូណាន លី (សកលវិទ្យាល័យ Loughborough ប្រទេសអង់គ្លេស) Terry Manttan (Thailand-Burma Railway Centre,ប្រទេសថៃ) Rafal Pankowski  (សមាគម NEVER AGAIN ប្រទេសប៉ូឡូញ) Patporn (Aor) Phoothong (6 October Museum Project, ប្រទេសថៃ) Sammy Samuels (សហគមន៍ជ្វីហ្វ ប្រទេសភូមា) Natalia Sineaeva (សមាគម NEVER AGAIN ប្រទេសប៉ូឡូញ) ហ្សង់ សៀនគីន (កម្ពុជា) សើ សាយ្យាណា (វិទ្យាស្ថានសន្តិភាព ប្រទេសកម្ពុជា) Verita Sriratana (សកលវិទ្យាល័យ Chulalongkorn ប្រទេសថៃ) Thet Swe Win (Synergy ប្រទេសភូមា) Barbara Thimm (កម្ពុជា)

អ្នកបកប្រែ៖ សើ សាយ្យាណា (ភាសាខ្មែរ ) Hay Mann Zu Zue, Khine Wai Lwn,  និង Yaya (David) Aye Myat (ភាសាភូមា) Wirakam Salmand (ភាសាថៃ) 

អ្នកពិនិត្យកែសម្រួល៖ Kevin McRobb (ប្រទេសអង់គ្លេស/ប៉ូឡូញ)

អ្នករចនាពិព័រណ៍ (PDF)Andrey Sergunkin (បូជណីយដ្ឋាន ប្រទេសរុស្សី/ប៉ូឡូញ) 

អ្នករចនាពិព័រណ៍៖ Dmitrii Arikov (Eco-Tiras ម៉ូឡូវ៉ា),  Vitalii Boico (Eco-Tiras ម៉ូឡូវ៉ា)                                                                  

អំពីការកំណត់និយមន័យនៃការបដិសេធន៍ និងបំផ្លែងទ្រង់ទ្រាយHolocaust ដោយសម្ព័ន្ធចងចាំHolocaustអន្តរជាតិ (IHRA)

International Holocaust Remembrance Alliance (IHRA) Working Definition of Holocaust Denial and Distortion

សមាជិកនៃសម្ព័ន្ធចងចាំHolocaustអន្តរជាតិ (IHRA) ចំនួន៣១ប្រទេស បានយល់ព្រមកំណត់យកអត្ថន័យស្ដីពីការបដិសេធន៍ និងបំផ្លែងទ្រង់ទ្រាយ នៅក្នុងសម័យប្រជុំអង្គរបស់សម្ព័ន្ធ IHRA នាទីក្រុងតូរ៉ង់តូ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣។

ការឲ្យនិយមន័យនេះ បានបង្កើតឡើងដោយក្រុមអ្នកជំនាញរបស់សម្ព័ន្ធ IHRA នៅក្នុងគណៈកម្មាធិការស្ដីពីលទ្ធិប្រឆាំងនឹងជនជាតិជ្វីហ្វ និងការបដិសេធន៍Holocaust ដោយមានការសហការជាមួយនឹងតំណាងរដ្ឋាភិបាលនៃប្រទេសជាសមាជិក ដើម្បីប្រើជាឧបករណ៍កំណត់អត្ថន័យ។

ការឲ្យនិយមន័យនៃការបំផ្លែងទ្រង់ទ្រាយ និងបដិសេធអំពីHolocaust

និយមន័យដែលកំណត់ឡើងនេះ គឺជាការបង្ហាញឲ្យដឹងថាការបដិសេធន៍ និងបំផ្លែងទ្រង់ទ្រាយHolocaust ត្រូវតែជំទាស់ប្រឆាំងក្នុងកម្រិតជាតិ និងអន្តរជាតិ និងទាមទារការពិនិត្យសិក្សាជាលក្ខណៈសកល។ ក្នុងន័យនេះ សម្ព័ន្ធ IHRA កំណត់អត្ថន័យនៃកន្សោម​ពាក្យជានិយមន័យសម្រាប់ការប្រើប្រាស់ជាឧបករណ៍ក្នុងការអនុវត្តន៍ប្រតិបត្តិការ​ ដោយមិនពាក់ព័ន្ធនឹងផ្លូវច្បាប់។

ការបដិសេធន៍អំពីHolocaust គឺជាការនិយាយ និងឃោសនាដែលបដិសេធនឹងការពិតជាប្រវត្តិសាស្រ្ត និងបដិសេធចំពោះការប្រល័យពូជសាសន៍ជនជាតិជ្វីហ្វ ដោយពួកណាហ្ស៊ី និងអ្នកសមគំនិត នៅក្នុងអំឡុងសង្រ្គាមលោកលើកទី២ ដែលហៅថា Holocaust ឬ Shoah។ ការបដិសេធន៍អំពីHolocaust សំដៅជាក់លាក់ទៅលើការប៉ុនប៉ងណាមួយ ដែល​អះអាងថា Holocaust/Shoah មិនបានកើតឡើង។

ការបដិសេធន៍អំពីHolocaust អាចមានជាការបដិសេធន៍ជាសាធារណៈ ឬជាការបង្កមន្ទិលចំពោះការប្រើវិធីបំផ្លិចបំផ្លាញ (ដូចជា បន្ទប់ឧស្ម័នពុល ការបាញ់សម្លាប់ជាក្រុម បង្អត់អាហារ និងទារុណកម្ម) ឬចេតនាប្រល័យពូជសាសន៍ជាជាតិជ្វីហ្វ។

ការបដិសេធន៍អំពីHolocaust ក្នុងទម្រង់ផ្សេងៗ គឺជាការបង្ហាញពីការប្រឆាំងនឹងជនជាតិជ្វីហ្វ។ ការប៉ុនប៉ងបដិសេធអំពីការប្រល័យពូជសាសន៍លើជនជាតិជ្វីហ្វ គឺជាការព្យាយាមដោះលែងអ្នកលទ្ធិសង្គមជាតិនិយម និងលទ្ធិប្រឆាំងនឹងជនជាតិជ្វីហ្វ ឲ្យរួចពីទោសកំហុស ឬការទទួលខុសត្រូវចំពោះអំពើប្រល័យពូជសាសន៍ទៅលើប្រជាជនជ្វីហ្វ។ ទម្រង់បដិសេធអំពីHolocaust រួមបញ្ចូលទាំងការបន្ទោសជនជាតិជ្វីហ្វពីការបំផ្លើស ឬបង្កើតShoah ដើម្បីផលប្រយោជន៍នយោបាយ ឬផលប្រយោជន៍ហិរញ្ញវត្ថុ ដែលហាក់ដូច Shoah គឺជាលទ្ធផលពីការឃុបឃិតរៀបចំដោយជនជាតិជ្វីហ្វ។ ការធ្វើដូច្នេះ គឺជាចេតនាដែលមានគោលដៅដាក់កំហុសឲ្យជនជាតិជ្វីហ្វ និងធ្វើឲ្យលទ្ធិប្រឆាំងជនជាតិជ្វីហ្វ មានលក្ខណៈស្របច្បាប់ម្ដងទៀត។

ជាញឹកញាប់ គោលដៅនៃការបដិសេធន៍អំពីHolocaust គឺជាការស្ដារឲ្យមានឡើងវិញដោយបើកចំហរនូវលទ្ធិប្រឆាំងជនជាតិជ្វីហ្វ និងជំរុញនូវមនោគមវិជ្ជានយោបាយ និងលក្ខខណ្ឌនានា ដែលអំណោយផលដល់ការផ្ដើមឲ្យមានព្រឹត្តិការណ៍បដិសេធនោះ។

ការបំផ្លែងអំពីHolocaust សំដៅលើ៖

១) ការព្យាយាមប៉ុនប៉ងដោះសារ ឬសម្រាលផលប៉ះពាល់នៃHolocaust ឬធាតុសំខាន់ៗ ដែលមានអ្នកចូលរួមសហការ និងសម្ព័ន្ធមិត្តរបស់ណាហ្ស៊ីអាល្លឺម៉ង់។

២) ការបន្ថយចំនួនអ្នករងគ្រោះដោយHolocaust ទាំងអស់ ដែលផ្ទុយខុសពីចំនួនដែលមាន​ប្រភពត្រឹមត្រូវ។

៣) ការប៉ុនប៉ងទិះទៀនបន្ទោសជនជាតិជ្វីហ្វថាជាអ្នកបង្កឲ្យមានអំពើប្រល័យពូជសាសន៍ដោយខ្លួនឯង។

៤) សេចក្តីថ្លែងការណ៍ដែលយល់ថាHolocaust ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តវិជ្ជមានមួយ។ សេចក្ដីថ្លែងការណ៍ទាំងនេះ​មិនមែនជាការបដិសេធន៍អំពីHolocaust ទេ ប៉ុន្តែជាប់ទាក់ទងខ្លាំងតាមទម្រង់ជាឬសគល់នៃលទ្ធិប្រឆាំងនឹងជនជាតិជ្វីហ្វ ដែលអាចនិយាយថា Holocaustមិនបានឈានទៅដល់ថ្នាក់ សម្រេចតាមគោលដៅគម្រោង «ដំណោះស្រាយចុងក្រោយពីបញ្ហាជនជាតិជ្វីហ្វ» នោះទេ។

៥) ការប៉ុនប៉ងបិទបាំងការទទួលខុសត្រូវលើការបង្កើតជំរុំប្រមូលផ្ដុំ និងជំរុំមរណៈ ដែលរៀបចំគ្រប់គ្រង និងប្រតិបត្តិដោយណាហ្ស៊ីអាល្លឺម៉ង់ ដោយដាក់កំហុសទៅលើជាតិសាសន៍ ឬក្រុមជាតិពន្ធុដទៃ។

១) តើការបដិសេធហូឡូខសត៍ជាអ្វី?

ការបដិសេធគឺជាលក្ខណៈទូទៅនៃអំពើប្រល័យពូជសាសន៍។ ជនដៃដល់ខ្លួនឯង ច្រើនតែជាអ្នកដែលបដិសេធ ដោយសារពួកគេព្យាយាមលុបបំបាត់អំពើឧក្រិដ្ឋរបស់ខ្លួន។

«ឃ្លាំមើលអំពើប្រល័យពូជសាសន៍» បានបញ្ចូល «ការបដិសេធ» ទៅក្នុងដំណាក់កាលទាំង១០នៃអំពើប្រល័យពូជសាសន៍។ លោកបានសរសេរថា៖

«ការបដិសេធ គឺជាដំណាក់កាលចុងក្រោយបង្អស់ ដែលមានតាំងពីដំណាក់កាលដំបូងរហូតមក ហើយអំពើប្រល័យពូជសាសន៍តែងតែកើតមានបន្ទាប់ពីនេះ។ ការបដិសេធ គឺជាសូចនាករដ៏ប្រាកដមួយដែលបញ្ជាក់យ៉ាងច្បាស់អំពីការបន្តសម្លាប់រង្គាលនៃអំពើប្រល័យពូជសាសន៍។ ជនដៃដល់នៃអំពើប្រល័យពូជសាសន៍ ជីកគាស់រណ្ដៅសាកសព ដុតសាកសព ដើម្បីព្យាយាមបិទបាំងភស្តុតាង និងគំរាមបំភ័យសាក្សី។ ពួកគេបដិសេធថាមិនបានប្រព្រឹត្តអំពើឧក្រិដ្ឋអ្វីឡើយ និងតែងតែបន្ទោសជនរងគ្រោះចំពោះរឿងដែលបានកើតឡើង។ ពួកគេរារាំងការស៊ើបអង្កេតពីបទល្មើស និងបន្តរហូតទាល់បង្ខំឲ្យចាកចេញ នៅពេលពួកគេគេចធ្វើនិរទេសខ្លួនទៅនៅក្រៅប្រទេស។ នៅទីនោះ ពួកគេនៅតែគ្មានទោស ដូចជា ប៉ុល ពត ឬ Adi Amin លុះត្រាតែពួកគេត្រូវចាប់ខ្លួន និងបង្កើតុលាការដើម្បីកាត់ក្ដីពួកគេ?[1]

ដូចគ្នានេះដែរ ប្រភពដើមនៃការបដិសេធអំពីហូឡូខស្ត អាចរកឃើញក្នុងចំណោមជនដៃដល់ទាំងនោះ គឺជា ណាហ៊្សី។ ពួកគេប៉ុនប៉ងលុបបំបាត់ភស្តុតាងនៃអំពើឧក្រិដ្ឋរបស់ពួកគេ នៅក្នុងអំឡុងពេលហូឡូខស្ត។ គ្មានបទបញ្ជាសរសេរជាលាយលក្ខណ៍អក្សរចេញពី ហ៊ីត្លែរ ឲ្យសម្លាប់ជនជាតិជ្វីហ្វឡើយ គឺពួកជនដៃដល់ប្រើពាក្យសម្ងាត់ និងឃ្លាសម្រាយ​ ដូចជា ដើម្បីបិទបាំងការសម្លាប់នោះ​ ‘Aussiedlung’» (ជម្លៀស) Abschiebung’ (បញ្ជូនចេញ) និង Endloesung (ដំណោះស្រាយចុងក្រោយ)។

ពួកណាហ៊្សី បានរៀបចំយុទ្ធនាការសម្ងាត់កងសកម្ម ១០០៥ (Unit Action 1005) ពីខែមិថុនា ឆ្នាំ១៩៤២ រហូតដល់ចុងឆ្នាំ១៩៤៤ ដើម្បីបំផ្លាញភស្ដុតាងអំពីឃាតកម្មទ្រង់ទ្រាយធំ ដែលបានកើតឡើងក្រោម «ប្រតិបត្តិការ រ៉ែនហាត» ក្នុងគោលដៅសម្លាប់បំបាត់ជនជាតិជ្វិហ្វទាំងអស់ដែលនៅអឺរ៉ុបខាងកើត។ ពួកគេបានជីកគាស់រណ្ដៅនិងដុតសាកសព ព្រមទាំងបំផ្លាញជំរំមរណៈចោល ដែលបានសាងសង់ឡើងដើម្បីឲ្យងាយស្រួលលុបបំបាត់វិញ។

បន្ទាប់សង្រ្គាមលោកលើកទី២ បានបញ្ចប់ភ្លាម ការបដិសេធន៍អំពីហូឡូខស្តបានកើនឡើង ដោយឡែក​ គឺក្នុងចំណោមអតីតអ្នកគាំទ្រ និងអ្នកចូលរួមនៃរបបណាហ៊្សី និងអ្នកចូលរួមចលនាសហការនៅអឺរ៉ុប ដែលបានបដិសេធ មិនទទួលខុសត្រូវចំពោះអំពើប្រល័យពូជសាសន៍។ ការបដិសេធអំពីហូឡូខស្ត គឺជាសំណុំរឿងអះអាងប្រវត្តិសាស្រ្តដែលតំណាងឲ្យរបបណាហ៊្សី និងដែលបានកើតឡើងដោយសារតម្រូវការនយោបាយនៃចលនាគាំទ្រមនោគមណាហ៊្សីថ្មី។

២) តើជនបដិសេធហូឡូខសត៍អះអាងយ៉ាងដូចម្ដេច?

អ្នកបដិសេធហូឡូខសត៍ (ឬការជំទាស់) ត្រូវបានចាត់ទុកជាទម្រង់នៃ «ការកែតម្រូវប្រវត្តិសាស្រ្ត» ដ៏ខ្លាំងបំផុត ពាក់ព័ន្ធទៅនឹងសង្រ្គាមលោកលើកទី២។ ទោះបីជាមានការទទួលស្គាល់ទូលំទូលាយថា ការបដិសេធន៍អំពីហូឡូខស្ត និងកែប្រែនិយម ជានីតិដាច់ដោយឡែកពីគ្នាក៏ដោយ ក៏ជារាយៗ ពាក្យ «[2]ការកែតម្រូវហូឡូខសត៍» ត្រូវបានប្រើនៅក្នុងការពិភាក្សាសាធារណៈ និងកម្រិតសិក្សាផងដែរ។ ជនបដិសេធចូលចិត្តហៅខ្លួនឯងថា «អ្នកកែតម្រូវ» ក្នុងន័យចង់ធ្វើឲ្យខ្លួនជាអ្នកត្រឹមត្រូវ ពូកែសិក្សារៀនសូត្រនិងស្រាវជ្រាវ។

បន្ថែមលើការបដិសេធន៍អំពីវត្តមាននៃគម្រោងកំទេច និងការប្រើសាលបន្ទប់បំពុលហ្កាស់ នៅជំរំ អោស្វ៊ិច-បឺខឹណៅ ដើម្បីបំពុលជនជាតិជ្វីហ្វឲ្យសម្លាប់ក្នុងចំនួនយ៉ាងច្រើនបែបនេះ។ អ្នកបដិសេធក៏បានបន្ទាប​ចំនួននៃការរងទុក្ខនិងការបំផ្លាញ ដោយសារគោលនយោបាយយរបស់ណាហ៊្សីនៅអឺរ៉ុប ដោយអះអាងថាវិនាសកម្មទាំងនោះ កើតឡើងពីជំលោះប្រដាប់អាវុធនិងជំងឺតែប៉ុណ្ណោះ។ ពួកគេបដិសេធពីការបំបាត់ជនជ្វីហ្វអន្តរជាតិដោយរបបណាហ៊្សី និងថែមទាំងអះអាងថា ជនជាតិជ្វីហ្វភាគច្រើន ត្រូវបានអនុញ្ញាតឲ្យធ្វើនិរប្រវេស្តទៅសហរដ្ឋអាមេរិក និងថាសក្ខីកម្មរបស់អ្នកដែលនៅរស់រានមានជីវិត ត្រូវបានបំផ្លើស។ ពួកគេអះអាងថា សៀវភៅកំណត់ហេតុរបស់ អាន់ ហ្រ្វែង ជាសិប្បនិម្មិតក្លែងក្លាយ។

ការប្រកែករបស់ពួកអ្នកបដិសេធ អាចបំបាក់ជម្នះបានយ៉ាងងាយស្រួល តាមរយៈភស្តុតាងខាងក្រោម៖

  • ហូឡូខសត៍ត្រូវបានកត់ត្រាយ៉ាងច្បាស់ និងមានឯកសារជាច្រើនដែលកងទ័ពសម្ពន្ធមិត្តយកបាន មុនពេលពួកណាហ៊្សីបំផ្លាញចោល។ ឯកសារទាំងនេះ រួមមាន របាយការណ៍លម្អិតអំពីការសម្លាប់ទ្រង់ទ្រាយធំ និងការបំពុលដោយឧស្ម័ន។ ឯកសារខ្លះត្រូវបានព្រះរាជអាជ្ញាយកមកបង្ហាញនៅក្នុងតុលាការ Nuremburg។
  • សក្ខីកម្មដើមនៃអ្នកនៅរស់ពីហូឡូខស្ត មានដូចជា ហ្វីល និងរូបថតពីការសម្លាប់ ដែលមានខ្លះត្រូវបានថតដោយលួចលាក់។ អ្នករំដោះជំរំក៏បានថតរូបនិងភាពយន្តដែរ។
  • ពួកណាហ៊្សីអាល្លឺម៉ង់ និងអ្នករួមសហការ មិនត្រឹមតែសម្លាប់ជនជាតិជ្វីហ្វដែលរស់នៅក្នុងប្រទេសអាល្លឺម៉ង់ប៉ុណ្ណោះទេ គឺរួមទាំងជ្វីហ្វដែលរស់នៅទូទាំងទ្វីបអឺរ៉ុបផងដែរ គឺមានជនជាតិជ្វីហ្វចំនួនប្រមាណប្រាំមួយលាននាក់ត្រូវបានសម្លាប់។
  • ការសម្លាប់ជនជ្វីហ្វទ្រង់ទ្រាយធំដោយបំពុលហ្កាស់ Zyklon B ក្នុងជំរំមរណៈ បញ្ជាក់ដោយសក្ខីកម្មពីពួកជនដៃដល់ដោយខ្លួនឯង ព្រមទាំងអ្នកទោស និងសមាជិកនៃក្រុម «Sonderkommando» ដែលត្រូវបង្ខំឲ្យយកសាកសពចេញបន្ទប់បំពុលហ្កាស យកទៅបោះចោល។ ភស្ដុតាង ក៏ត្រូវបានរកឃើញតាមការកំណាយនៅតាមទីកន្លែងដែលពួកណាហ្ស៊ីធ្វើជាជំរំប្រមូលផ្ដុំ និងជំរំមរណៈ។
  • អ្នកជំនាញផ្នែកកោសល្យវិច័យ និងបុរាណវិទូ ក៏បានធ្វើការស៊ើបអង្កេត ពិនិត្យកន្លែងសម្លាប់ជនជាតិជ្វីហ្វទ្រង់ទ្រាយធំនៅអឺរ៉ុបខាងកើត និងទីតាំងនៅអតីតសហភាពសូវៀត ជាកន្លែងដែលណាហ៊្សីអាល្លឺម៉ង់ច្រើនតែសម្លាប់ជនជាតិជ្វីហ្វនៅនឹងកន្លែង (ដោយបាញ់សម្លាប់)។ រឿងនេះក៏បានកើតឡើងនៅពេលជ្វីហ្វត្រូវដឹកបញ្ជូនទៅជំរំនៅក្នុងប្រទេសប៉ូឡូញផងដែរ។

សំណួរសម្រាប់គិតពិចារណា៖

១) តើការបដិសេធន៍ចំពោះអំពើប្រល័យពូជសាសន៍ អាចជាផលវិបាកអ្វីខ្លះ?

២) តើវិធីសាស្រ្តបដិសេធចម្បងរបស់អ្នកបដិសេធអំពើឃោរឃៅ/ប្រល័យពូជសាសន៍ក្នុងប្រទេសរបស់អ្នក មានវិធីតវ៉ា ប្រើយុទ្ធសាស្រ្តអ្វីខ្លះ និងធ្វើដូចម្ដេចខ្លះ?

(ឧ.ទ អំពើឃោរឃៅប្រឆាំងនឹងរ៉ូហ៊ីយ៉ានៅក្នុងប្រទេសភូមា អំពើឃោរឃៅរបស់ខ្មែរក្រហមនៅក្នុងប្រទេសកម្ពុជា អំពើឃោរឃៅនៅប្រទេសថៃ) តើទង្វើទាំងនេះផ្ដល់ផលប៉ះពាល់អ្វីខ្លះមកលើសង្គមសព្វថ្ងៃ?

1. http://genocidewatch.net/genocide-2/8-stages-of-genocide/, បានចូលនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១
2. Historical revisionism’ គឺជាការបកស្រាយឡើងវិញអំពីទស្សនៈដែលមានស្រាប់ ទៅលើការញ៉ាំងលើកទឹកចិត្ត​ ភស្ដុតាងនៃព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាក់លាក់។

លោក Gregory H. Stanton ជាស្ថាបនិកនៃអង្គការ (ទទួលបានពី៖ អង្គការឃ្លាំមើលអំពើប្រល័យពូជសាសន៍)

ឧទាហរណ៍ស្ដីពីអ្នកដែលកំពុងបដិសេធហូឡូខសត៍

Pankowska: Iving ដឹកនាំដំណើរបោះតង់មរណៈ “Searchlight” [ចក្រភពអង់គ្លេស ខែ១១ ឆ្នាំ២០១០ បណ្ណាសារដ្ឋានរបស់ NEVER AGAIN] Irving leads death camps tour. “Searchlight”

៣) តើការបំផ្លែងទ្រង់ទ្រាយហូឡូខសត៍ជាអ្វី ហើយហេតុអ្វីវាខុសពីការបដិសេធន៍?

នៅការបដិសេធន៍អំពីហូឡូខសត៍ គឺជាការបដិសេធនូវការពិតទាំងស្រុងនូវអំពើហូឡូខសត៍ដែលបានកើតឡើង។ ចំណែកការបំផ្លែងទ្រង់ទ្រាយ គឺមានភាពសាំញ៉ាំជាងនេះ និងពិបាកយល់ ឬស្គាល់។ វាគឺជាការក្រឡាបំផ្លៃ និងប៉ិនប្រសព្វបំផ្លែងការពិតនៃប្រវត្តិសាស្រ្ត។ ការវែកញែក​និងល្បិចរបស់អ្នកបំផ្លែង អាចមានលក្ខណៈផ្សេងៗគ្នានៅតាមប្រទេស អាស្រ័យលើប្រវត្តិ សង្គម នយោបាយ និងបទពិសោធន៍របស់ប្រទេសនីមួយៗ នៅអំឡុងពេល និងក្រោយពេលសង្រ្គាមលោកលើកទីII គឺថា តើវាជារដ្ឋគ្រប់គ្រងដោយជនដៃដល់? គ្រប់គ្រងដោយពួកណាហ្ស៊ី ឬសមាជិកសម្ព័ន្ធ អាក់ស៊ីស? ជារដ្ឋអព្យាក្រិត្យ ឬរដ្ឋមួយក្នុងចំណោមសម្ព័ន្ធមិត្ត?

ការលេងសើចអំពីហូឡូខសត៍គឺជាទម្រង់មួយនៃការបំផ្លែងទ្រង់ទ្រាយ។ មានន័យថាការប្រើប្រាស់ពាក្យហូឡូខសត៍ រូបសញ្ញា ដើម្បី ១) ការប្រៀបធៀបហូឡូខសត៍ណាតហ្ស៊ី ទៅនឹងព្រឹត្តិការណ៍ដែលមិនសូវធ្ងន់ធ្ងរ ឬព្រឹត្តិការដែលកើតឡើងធម្មតា ២) ការកាត់បន្ថយអ្នកតស៊ូនឹងហូឡូខសត៍ ឬអ្នកទាំងឡាយដែលបានជួយសង្រ្គោះជនជាតិជ្វីហ្វ ទៅនឹងការស្នេហាជាតិ​ ឬការដាក់ថាឲ្យពួកគេធ្វើក្នុងគោលបំណងមនោគម/ជាតិនិយម ៣) និយាយពិពណ៌នាបញ្ហាអាកប្បកិរិយា ឬឥរិយាបថមិនត្រឹមត្រូវណាមួយ ថាដូចទៅនឹងណាហ្ស៊ី ឬដើម្បី ៤) បន្ថយសារសំខាន់នៃហូឡូខសត៍ និងបន្ទាបពីចំណែកដ៏សំខាន់ចំពោះប្រវត្តិសាស្រ្តសកលលោក និងរបស់ជនជាតិជ្វីហ្វសម័យទំនើប។ 

ការប្រៀបធៀបអំពើហូឡូខសត៍ និងអំពើឃោរឃៅរបស់ណាហ៊្សីជាមួយនឹងជម្លោះនៅបជ្ឈិមបូព៌ា គឺជាឧទាហរណ៍មួយនៃការបំផ្លែងទ្រង់ទ្រាយហូឡូខសត៍។ ជាញឹកញាប់ ការបៀបធៀបនេះ កើតឡើងដោយនិន្នាការប្រឆាំងនឹងជនជាតិជ្វីហ្វ (ការស្អប់ជនជាតិជ្វីហ្វ និងការដែលថាប្រទេសអ៊ីស្រាអែលជារដ្ឋជ្វីហ្វ) និងអាចបណ្ដាលមកពីកង្វះចំណេះដឹងអំពីហូឡូខសត៍ និងបរិបទ។ ក្នុងករណីមួយចំនួន អាចហៅថាជាការប្រៀបបញ្ច្រាស់ហូឡូខសត៍ ដែលចោទប្រកាន់ជនជាតិជ្វីហ្វជាអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មប្រហាក់ប្រហែលនឹង ឬធ្ងន់ធ្ងរខ្លាំងជាងហូឡូខសត៍ទៅវិញ។ 

ការផលិត និងលក់វត្ថុអនុស្សាវរីយ៍អំពីហូឡូខសត៍ដើម្បីចំណេញជាផលប្រយោជន៍ ក៏ជាកត្តាគ្រោះថ្នាក់មួយនៃការធ្វើអាជីវកម្ម និងមិនអើពើចំពោះស្មារតីហូឡូខសត៍ដែរ។

សិក្សាបន្ថែមអំពីបញ្ហានេះ និងការបំផ្លែងទ្រង់ទ្រាយផ្សេងទៀត តាមរយៈ IHRA publication.

ខណៈដែលបញ្ហាហូឡូខសត៍នៅភាគខាងលិចត្រូវបានលើកមកពិភាក្សាច្រើន តាំងពីទសវត្សឆ្នាំ១៩៧០ បញ្ហានេះបានក្លាយជាឧបសគ្គថ្មីនៅអឺរ៉ុបកណ្ដាលនិងខាងកើត បន្ទាប់ពីប្រព័ន្ធកុម្មុយនីស្តដួលរលំ។ នៅទីនោះ ការសិក្សាស្រាវជ្រាវអំពីអតីតកាល ត្រូវបានអមដោយបក្សភាពជនរងគ្រោះ និងប្រភេទបំផ្លែងទ្រង់ទ្រាយ រាក់កំផែលផ្សេងៗនៃហូឡូខសត៍​ ដែលបំពេញចន្លោះតម្រូវការក្រោយពីគ្មានការបញ្រ្ចៀបអំពីអតីតកាលនៃការបរិយាប្រវត្តិសាស្រ្តជាតិ។

លោកសាស្រ្តាចារ្យ ម៉ៃខល ស្សាហ្វីរ សរសេរអំពីការមានទូទៅនៃជម្រើសជំទាស់ selective negationism’ ក្នុងប្រទេសដែលបានសហការជាមួយអាល្លឺម៉ង់ អ៊ីត្លែរ (ឧ.ប្រទេសរ៉ូម៉ានី) ឬត្រូវបានកាន់កាប់ដោយណាហ្ស៊ី នៅអឺរ៉ុបកណ្ដាល និងអឺរ៉ុបខាងកើត គឺការតស៊ូមតិរបស់វា «មិនបដិសេធថាហូឡូខសត៍កើតឡើងនៅកន្លែងផ្សេង ប៉ុន្តែមិនរាប់បញ្ចូលដែលចូលរួមជាសមាជិករបស់ជាតិខ្លួន ឬបានបន្ទាបបន្ថយទៅកម្រិតតិចបំផុត»។ ទម្រង់មួយទៀតដែលលោកបានកំណត់នៅក្នុងតំបន់នោះ គឺរបៀបប្រៀបធៀបរាក់កំផែល comparative trivialisation អំពីហូឡូខសត៍ ក្នុងគោលបំណងបង្ហាញថា «ហូឡូខសត៍មិនមែនជាការប្រល័យពូជសាសន៍ថ្មីក្នុងប្រវត្តិសាស្រ្ត ហើយក៏មិនមែនការសម្លាប់ធ្ងន់ធ្ងរជាងគេនៅក្នុងចំណោមអំពើឃោរឃៅនៅសតវត្សរ៍ទី២០ដែរ»

ក្នុងចំណោមឧទាហរណ៍ថ្មីនេះ ស្ដីអំពីការធ្វើរាក់កំផែលចំពោះហូឡូខសត៍ គឺការបៀបធៀបពីការធ្វើទុក្ខបុកម្នេញរបស់ណាហ៊្សីទៅលើជនជាតិជ្វីហ្វ ជាមួយវិធានការការពារទប់ស្កាត់ជំងឺកូវីត ដោយអ្នកតវ៉ាមិនចាក់វ៉ាក់សាំង និងការប្រើប្រាស់សញ្ញាហូឡូខសត៍ ដូចជា ផ្កាយដេវីតពណ៌លឿង ដែលជនជាតិជ្វីហ្វនៅអឺរ៉ុបត្រូវពួកណាហ្ស៊ីបង្ខំឲ្យពាក់ ដើម្បីបង្អាប់ពួកគេធ្វើឲ្យអាម៉ាស់មុខ។ ពួកគេហៅសញ្ញានេះថាជាសញ្ញានៃ «ការធ្វើទុក្ខបុកម្នេញ» ចំពោះអ្នកមិនចាក់វ៉ាក់សាំង នៅទូទាំងពិភពលោក។

រូបថត៖ សាស្រ្តាចារ្យ ម៉ៃខល ស្សាហ្វីរ (Michael Shafir) គឺជាអ្នកសិក្សាឈានមុខស្ដីពីការប្រឆាំងជនជាតិជ្វីហ្វ និងការប្រព្រឹត្តនៃ ហូឡូខសត៍ នៅអឺរ៉ុបកណ្ដាល និងអឺរ៉ុបខាងកើត (ប្រភពយោងពី៖eurolibera.org)

ឧទាហរណ៍ទី២៖ ការយកហូឡូខសត៍ធ្វើជារឿងទូទៅ រូបចម្លាក់ស្ដីពី «ជ្វីហ្វលោភលន់» ដាក់លក់នៅក្នុងប្រទេសប៉ូឡូញ៖ ជាឩទាហរណ៍មួយនៃការធ្វើអាជីវកម្ម​ លើ​​ការប្រឆាំងជនជាតិជ្វីហ្វ។ (ប្រភព៖ ប័ណ្ណសារដ្ឋាន  NEVER AGAIN)

ឧទាហរណ៍ទី១៖ ការប្រើសញ្ញាផ្កាយលឿងដេវីត ពីសម័យហូឡូខសត៍ ដែលជនជាតិជ្វីហ្វនៅអឺរ៉ុបត្រូវណាហ្ស៊ីបង្ខំឲ្យពាក់ ដោយអ្នកប្រឆាំងតវ៉ាមិនចាក់វ៉ាក់សាំង (ប្រភព៖ ADL.org)

អនុសាសន៍សម្រាប់ការអាន៖

  • អានអត្ថបទរបស់អ្នកស្រាវជ្រាវឈានមុខអំពីហូឡូខសត៍ និងជាប្រធានកិត្តិយសនៃសម្ព័ន្ធចងចាំហូឡូខសត៍អន្តរជាតិ គឺសាស្រ្តាចារ្យ Yehuda Bauer ក្នុងអត្ថបទដែលលោកបានសរសេរពិភាក្សាពីទស្សននៃការប្រើអតីតកាល និង មុខងារគាំទ្រ​លទ្ធិជាតិនិយម៖ ការបង្កើតអតីតកាល «ដែលអាចប្រើប្រាស់បាន»៖ ស្ដីពីការបដិសេធន៍អំពីហូឡូខសត៍និងការបំផ្លែងទ្រង់ទ្រាយ។ លោកសាស្រ្តាចារ្យ Bauer លើកឡើងអំពីលក្ខណៈខុសប្លែកគ្នារវាងការបដិសេធន៍និងការបំផ្លែងទ្រង់ទ្រាយ ឫសគល់ប្រវត្តិសាស្រ្តនៃការបដិសេធន៍។ សាវតាចាំបាច់ដែលបណ្ដាលឲ្យកើតមានការបំផ្លែងទ្រង់ទ្រាយហូឡូខសត៍ គឺ«ការកើតឡើងនៃរបបអំណាចផ្ដាច់ការនិយម ប្រជានិយម ជាតិនិយម និងការប្រឆាំងសេរីនិយម ដែលបានកំពុងកើតឡើងលើពិភពលោកអស់រយៈពេលប្រហែលពីរទសវត្សរ៍កន្លងមក»។

សំណួរពិចារណា៖

១) តើការស្ងៀមស្ងាត់ចំពោះទស្សនៈជាក់លាក់ណាមួយនៃប្រវត្តិសាស្រ្តជាតិ អាចជាទម្រង់មួយនៃការបដិសេធន៍អំពើប្រល័យពូជសាសន៍/ហូឡូខសត៍ឬទេ?

២) តើលក្ខណៈអ្វីខ្លះ ដែលសម្គាល់ពីភិនភាគ/ការតវ៉ានៃអ្នកបដិសេធអំពើប្រល័យពូជសាសន៍ និងហូឡូខសត៍?

៣) តើអ្វីទៅជាតួនាទីរបស់មនោគមជាតិនិយមនៅក្នុងការបដិសេធន៍និងបំផ្លែងទ្រង់ទ្រាយអំពើប្រល័យពូជសាសន៍?

៤) ការជជែកវែកញែកអំពីការបំផ្លែងទ្រង់ទ្រាយហូឡូខសត៍នៅអឺរ៉ុបខាងកើត

ការជជែកពិចារណាទៅលើសៀវភៅរបស់ Jan T. Gross

ដើមទសវត្សឆ្នាំ២០០០

តួនាទីសំខាន់មួយនៅក្នុងដំណើរការដោះស្រាយនឹងអតីតកាល និងការប្រឈមនឹងភាពបំផ្លែងទ្រង់ទ្រាយហូឡូខសត៍ ត្រូវបានប្រវត្តិវិទូ និងសាស្រ្តាចារ្យជនជាតិអាមេរិកាំងប៉ូឡូញមួយរូប នៅសកលវិទ្យាល័យ ព្រីនស្តុន គឺលោក ជេន ធី ហ្ក្រូស្ស យកមកសិក្សា ហើយសៀវភៅរបស់គាត់ដែលមានចំណងជើងថា «អ្នកជិតខាង។​ ការបំផ្លិចបំផ្លាញនៃសហគមន៍ជនជាតិជ្វីហ្វនៅ Jedwabne ប្រទេសប៉ូឡូញ» (Princeton, 2001) សៀវភៅ «ការភ័យខ្លាច៖ ការប្រឆាំងជនជាតិជ្វីហ្វនៅក្នុងប្រទេសប៉ូឡូញបន្ទាប់ពីជំរំអោស្វ៊ិច» (Random House 2006) និង សៀវភៅ «‘Golden Harvest: Events at the Periphery of the Holocaust (co-authored with Irena Grudzińska-Gross, Oxford University Press, 2012) ជេន ធី ហ្ក្រូស្ស បានស្រាវជ្រាវទៅលើប្រធានបទដែលមិនត្រូវបានយកចិត្តដាក់កាលពីមុនៗមក។ សៀវភៅនីមួយៗបង្ហាញពីមជ្ឈដ្ឋានជុំវិញការជជែកវែកញែកតាមវគ្គ។

នៅក្នុងសៀវភៅបោះពុម្ពលើកទី១ជាភាសាប៉ូឡូញ ក្នុងឆ្នាំ២០០០ និងឆ្នាំបន្ទាប់ ជាភសាអង់គ្លេស គឺសៀវភៅដែលមានចំណងជើងថា «អ្នកជិតខាង» លោកក្រូស្ស បានសរសេរអំពីចលនាសម្លាប់បំបាត់ជនជាតិជ្វីហ្វ ដែលកើតឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៤១ នៅ Jedwabne ជាទីក្រុងតូចមួយស្ថិតនៅភាគខាងកើតប្រទេសប៉ូឡូញ។ អ្នកភូមិជាជនជាតិប៉ូឡូញនិងអ្នកនៅជិតខាងនោះ បានចាប់ផ្ដើមប្រមូលជនជាតិជ្វីហ្វនៅទីក្រុងនោះឲ្យទៅទីប្រជុំជននៅកន្លែងផ្សារ។ នៅទីនោះ ជនជាតិជ្វីហ្វត្រូវបានគេវាយដំ និងធ្វើឲ្យអាម៉ាស់ មួយចំនួនត្រូវបានគេសម្លាប់។ ក្រោយមក ជនជាតិជ្វីហ្វទាំងអស់ត្រូវដាក់នៅម្ដុំផ្សារដដែលនោះ ត្រូវបញ្ជូនទៅនៅក្នុងជង្រុកតែមួយ ស្រោចដោយប្រេងប៉ារ៉ាហ្វីន និងត្រូវដុតសម្លាប់។ ជនជាតិអាល្លឺម៉ង់នៅក្នុងទីក្រុងនោះ ប៉ុន្តែមិនបានចូលរួមដោយផ្ទាល់នៅក្នុងការសម្លាប់នោះទេ។

តាមរយៈសៀវភៅរបស់លោក ប្រវត្តិវិទូរូបនេះ បានញ៉ាំងឲ្យមានការចាប់ផ្ដើមពិភាក្សាជាលក្ខណៈជាតិដ៏ធំមួយ ស្ដីអំពីទំនាក់ទំនងរវាងជនជាតិជ្វីហ្វនិងអ្នកជិតខាងរបស់ពួកគេដែលជាគ្រិស្គសាសនិក ការប្រឆាំងជនជាតិជ្វីហ្វ អំពើហិង្សាប្រឆាំងនឹងជនជាតិជ្វីហ្វក្នុងពេលសង្គ្រាមនៅក្នុងប្រទេសប៉ូឡូញ និងនៅប្រទេសនៅអឺរ៉ុបផ្សេងទៀតដែលណាហ្ស៊ីកាន់កាប់។ សៀវភៅនោះ បានទាញចំណាប់អារម្មណ៍ទៅលើរឿងរ៉ាវរបស់សហគមន៍សាមញ្ញមួយ ដែលស្ថិតនៅក្នុងកាលៈទេសៈនៃសង្រ្គាម ការបំផ្លិចបំផ្លាញ និងភាពឃោរឃៅ (សង្គមប៉ូឡូញខ្លួនឯងផ្ទាល់ ត្រូវបានកាន់កាប់ដោយយង់ឃ្នងដោយពួកណាហ្ស៊ីអាល្លឺម៉ង់ នៅអំឡុងពេលសង្រ្គាមលោកលើកទី២)។ នៅក្នុងអំឡុងពេលមានការជជែកពិភាក្សានេះ

សំណួរពិចារណា៖

១) តើការស្ងៀមស្ងាត់ចំពោះទស្សនៈជាក់លាក់ណាមួយនៃប្រវត្តិសាស្រ្តជាតិ អាចជាទម្រង់មួយនៃការបដិសេធន៍អំពើប្រល័យពូជសាសន៍/ហូឡូខសត៍ឬទេ?

២) តើលក្ខណៈអ្វីខ្លះ ដែលសម្គាល់ពីភិនភាគ/ការតវ៉ានៃអ្នកបដិសេធអំពើប្រល័យពូជសាសន៍ និងហូឡូខសត៍?

៣) តើអ្វីទៅជាតួនាទីរបស់មនោគមជាតិនិយមនៅក្នុងការបដិសេធន៍និងបំផ្លែងទ្រង់ទ្រាយអំពើប្រល័យពូជសាសន៍?

Jan Tomasz Gross (រូបភាព៖ សាកលវិទ្យាល័យ Princeton)

សង្គមប៉ូឡូញត្រូវបានបែងចែង ដោយមានទាំងប្រតិកម្មវិជ្ជមាននិងអវិជ្ជមានចំពោះសៀវភៅនេះ។ ការសរសេរប្រឆាំងនឹងលោក ហ្ក្រូស្ស មានរាប់រយច្បាប់ ត្រូវបានចេញផ្សាយនៅឆ្នាំបន្ទាប់មកនោះ។ អ្នកបំផ្លែងទ្រង់ទ្រាយ​បានចោទប្រកាន់លោក ហ្ក្រូស្ស ពីការដាក់សន្មតទូទៅ បំផ្លើសការពិត ប្រឆាំងនឹងប៉ូឡូញ និងមិនមានលក្ខណៈសិក្សារៀនសូត្រ។ ពួកគេបានបង្ហាញពីការអះអាង ជនរងគ្រោះ competitive victim បញ្ជាក់ពីការពិតនៃការរងទុក្ខរបស់ប្រជាជនប៉ូឡូញខ្លួនឯង នៅអំឡុងពេលសង្រ្គាមលោកទី២ ដោយបានបដិសេធពីការចូលរួមរបស់ជនជាតិប៉ូឡូញ នៅក្នុងអំពើហិង្សាប្រឆាំងនឹងជនជាតិជ្វីហ្វ ហើយបានផ្ដោតលើតែកំហុសរបស់អាល្លឺម៉ងនៅក្នុងការសម្លាប់រង្គាលនៅក្រុង Jedwabne (selective negation)។ 

នៅក្នុងអំឡុងពេលមានការជជែកពិភាក្សានេះ សង្គមប៉ូឡូញត្រូវបានបែងចែង ដោយមានទាំងប្រតិកម្មវិជ្ជមាននិងអវិជ្ជមានចំពោះការសម្លាប់បំបាត់ជនជាតិជ្វីហ្វនៅក្រុង Jedwabne (selective negation)

ទោះបីជាយ៉ាងណា រដ្ឋាភិបាលប៉ូឡូញបានចាត់តាំងឲ្យមានការស៊ើបអង្កេតមួយ ដឹកនាំដោយវិទ្យាស្ថានជាតិចងចាំ (IPN) ដែលបានបញ្ជាក់ថាជនជាតិប៉ូឡូញបានចូលរួមក្នុងចលនាសម្លាប់បំបាត់ជនជាតិជ្វីហ្វនោះ។

អ្នកសារព័ត៌មានជនជាតិប៉ូឡូញ ឈ្មោះ អានណា ប៊ិកុន បានធ្វើការស៊ើបអង្កេតដោយខ្លួនឯង និងសម្ភាសប្រជាជននៅក្រុង Jedwabne។ ក្រោយមក នាងបានបោះពុម្ពផ្សាយសៀវភៅចំណងជើងថា My z Jedwabnego (‘Jedwabne: Battlefield of Memory’) នៅឆ្នាំ២០០៤។

2009/10

ល្ខោនរឿង ‘Nasza klasa/Our Class’ និយាយអំពីមិត្តរួមថ្នាក់មួយក្រុម និងអ្នកជិតខាងនៅក្រុង Jedwabne មានប៉ូឡូញ និងជ្វីហ្វ ពីឆ្នាំ១៩២៥ មកទល់ពេលបច្ចុប្បន្ន ត្រូវបាននិពន្ធដោយ Tadeusz Słobodzianek និងលេងនៅក្នុងរោងល្ខោនប៉ូឡូញ។ នេះជារឿងសម្ដែងដំបូងដែលនិយាយអំពីអំពើឃោរឃៅនៅក្រុង Jedwabne ដោយញ៉ាំងពីសៀវភៅ «អ្នកជិតខាង» របស់ ជេន ធី ហ្ក្រូស្ស។

2012

សៀវភៅដែលមានចំណងជើងថា «អ្នកជិតខាង» របស់លោក ជេន ធី ហ្ក្រូស្ស បានជំរុញឲ្យមានការពិភាក្សាប្រហាក់ប្រហែលគ្នានេះ នៅតាមភូមិភាគផ្សេងៗនៅអឺរ៉ុបខាងកើត ដូចជាប្រទេសរ៉ូម៉ានី ម៉ូឡូវ៉ា ឬលីទុយអានី ទោះបីជាបរិបទប្រវត្តិសាស្រ្តរបស់ពួកគេមានភាពខុសប្លែកគ្នាក៏ដោយ។ ឧទាហរណ៍ នៅឆ្នាំ២០១២ អ្នកនិពន្ធជនជាតិម៉ូឡូវ៉ា ឈ្មោះ Nicoleta Esinencu ដែលបានរៀនសូត្រអំពីហូឡូខសត៍ នៅក្នុងប្រទេសកំណើតរបស់នាង គឺប្រទេសអាល្លឺម៉ង់ កាលពីនាងមានអាយុជាងម្ភៃឆ្នាំ បានសរសេរ និងបង្ហាញនៅក្នុងការសម្ដែងរបស់នាងឈ្មោះ ‘Clear History’ អំពីជនផ្ដាច់ការរ៉ូម៉ានី និងសម្ព័ន្ធមិត្តរបស់អ៊ីត្លែរ Ion Antonescu និងវាសនាដ៏អណោចអធមរបស់ជនជាតិជ្វីហ្វ និងរ៉ូម៉ា ក្រោមការគ្រប់គ្រងរបស់ជនផ្ដាច់ការនេះ។   

ប្រវត្តិវិទូម៉ូឡូវ៉ា ឈ្មោះ Diana Dumitru ដែលបានសរសេរសៀវភៅអំពីតួនាទីរបស់អ្នកក្នុងស្រុកនៅក្នុងហូឡូខសត៍នៅប្រទេសរ៉ូម៉ានី មានចំណងជើងថា The State, Antisemitism, and Collaboration in the Holocaust: The Borderlands of Romania and the Soviet Union” (2018) បាននិយាយថានាងមានគំនិតសរសេរនេះ កើតចេញតាមរយៈសៀវភៅឈ្មោះ «អ្នកជិតខាង» របស់ ជេន ធី ហ្ក្រូស្ស។

Anna Bikont (ប្រភព Wikimedia Commons)

កូនសិស្សសាលាប៉ូឡូញ (ជ្វីហ្វ និងគ្រិស្គសាសនិក) ថតជាមួយគ្រូបង្រៀនរបស់ពួកគេ នៅក្រុង Jedwabne ប្រទេសប៉ូឡូញ ឆ្នាំ១៩៣៣។ (ប្រភព Jewish Historical Institute)

បូជនីយដ្ឋាន នៅក្រុង Jedwabne (ប្រភព Wikimedia Commons)

ប្រភព៖ ប័ណ្ណសារដ្ឋាន ល្ខោន  “Spalatorie”, Chisinau, ប្រភម៉ូឡូវ៉ា

នៅប្រទេសលីទុយអានី មានអ្នកប្រមាញ់ពួកណាហ្ស៊ីដ៏ល្បីម្នាក់ និងជាកូនចៅជំនាន់ក្រោយរបស់អ្នករងគ្រោះហូឡូខសត៍ ឈ្មោះ Efraim Zuroff និងអ្នកនិពន្ធឈ្មោះ Rūta Vanagaitė ជាអ្នកជំនាន់ក្រោយរបស់អ្នកសហការជាមួយណាហ្ស៊ី បានរួមគ្នាស្រាវជ្រាវនិងបោះផ្សាយសៀវភៅមួយ មានចំណងជើងថា «ប្រជាជនរបស់យើង។ ការរកឃើញពីអាថ៌កំបាំងហូឡូខសត៍របស់ប្រទេសលីទុយអានី» បាននិយាយអំពីតួនាទីរបស់អ្នកក្នុងភូមិស្រុក នៅពេលមានការសម្លាប់រង្គាលទៅលើជនជាតិជ្វីហ្វ និងបានសរសេរថា មន្ត្រីលីទុយអានី បានព្យាយាមលាក់បាំងពីការរួមគំនិតចូលដៃរបស់អ្នកនៅក្នុងភូមិជាមួយនោះ។

នៅក្នុងសៀវភៅទី២ ចំណងជើងថា  ‘Fear. Anti-Semitism in Poland Shortly After the War’ លោក ហ្ក្រូស្ស បានសរសេរឲ្យដឹងពីការសម្លាប់ដ៏ឃោរឃៅមួយទៀត ដែលកើតឡើងនៅក្រុង Kielce ប្រទេសប៉ូឡូញ មួយឆ្នាំក្រោយសង្រ្គាម។ មានប្រជាជនប៉ូឡូញដែលជាជ្វីហ្វតែ១០ភាគរយប៉ុណ្ណោះ ដែលបាននៅរស់រានមានជីវិតពីហូឡូខសត៍ ហើយពួកគេបានចាប់ផ្ដើមត្រឡប់មកផ្ទះសម្បែងរបស់ពួកគេវិញ ដែលភាគច្រើនត្រូវបានជនជាតិប៉ូឡូញយកកាន់កាប់ទៅហើយ។ ប្រជាជនជ្វីហ្វត្រូវបានចោទប្រកាន់ពីការធ្វើពិធីបូជាឈាមដោយសម្លាប់ក្មេងប្រុស (blood libel) អ្នកខ្លះត្រូវបានវាយសម្លាប់ ហើយអ្នកផ្សេងទៀត បានសម្រេចចិត្តចាកចេញពីប្រទេសប៉ូឡូញជារៀងរហូត។ សៀវភៅនេះបានលើកពីបញ្ហាកំណត់គំរូតួយ៉ាង ការប្រឆាំងជនជាតិជ្វីហ្វ និងភាពឃោរឃៅក្រោយសង្រ្គាម។

សិក្សាបន្ថែមអំពីការសម្លាប់បំបាត់ពូជនៅ Kielce ៖ The USHMM about the Kielce pogrom

2017

នៅក្នុងឆ្នាំ២០១៧ សមាគម NEVER AGAIN រួមសហការជាមួយដៃគូ បានបកប្រែ និងបោះពុម្ពសៀវភៅ ‘Golden Harvest: Events at the Periphery of the Holocaust’ (2011) របស់ ជេន ធី ហ្រ្កូស្ស ជាភាសាសូវៀត និងជាភាសារ៉ូមានី (ដោយផ្នែក)។ សៀវភៅនេះ ពិភាគ្សាអំពីពួកកសិករប៉ូឡូញដែលស្វែងរកធ្មេញមាស និងរបស់ទ្រព្យផ្សេងទៀត ពីសំណល់ផេះរបស់ជនជាតិជ្វីហ្វដែលត្រូវស្លាប់នៅជំរំមរណៈ Treblinka ។ វាជារឿងរ៉ាវនៃការស្អប់ ការប្រឆាំងនឹងជនជាតិជ្វីហ្វ និងភាពលោភលន់។ អានបន្ថែម៖ NEVER AGAIN support Holocaust awareness in Eastern Europe.

សៀវភៅដែលបានបកប្រែ ត្រូវបានសម្ភោធនៅម៉ូឡូវ៉ា ក្នុងគោលបំណងជំរុញទឹកចិត្តសាធារណជនម៉ូឡូវ៉ាឲ្យមានការពិចារណាពិភាក្សាអំពីប្រវត្តិសាស្រ្តរបស់ខ្លួន។

Nicoleta Esinencu គឺជាអ្នកនិពន្ធជនជាតិ Moldova និងអ្នកបង្កើតរោងល្ខោន និងអ្នកដឹកនាំ (ប្រភព៖ Spalatorie)

Jan T. Gross ប្រភពកំពុងចែករំលែកបទពិសោធន៍ស្ដីពីការតស៊ូមតិប៉ូឡូញ និងនិស្សិតម៉ូឡូវ៉ា និងសង្គមស៊ីវិលៈ  Chisinau, 2017. កម្មវិធីជាច្រើនបានរៀបចំដោយសមាគម NEVER AGAIN ជាមួយការគាំទ្រពី Friedrich Ebert Stiftung ម៉ូឡូវ៉ា (ប្រភព៖ សមាគម NEVER AGAIN).

ស្ដាប់ការបង្រៀនរបស់ ជេន ធី ហ្ក្រូស្ស នៅសកលវិទ្យាល័យ (ជាភាសាអង់គ្លេស)៖

មើលបទបង្ហាញរបស់ ជេន ធី ហ្ក្រូស្ស នៅសន្និសិទ្ធរៀបចំដោយ សារមន្ទីរ Liberation War Museum (ប្រទេសបង់ក្លាដេស) និងសមាគម NEVER AGAIN:

ហេតុអ្វីការជជែកវែកញែកអំពីសៀវភៅរបស់ Gross មានសារសំខាន់?

  • ការជជែកវែកញែកនោះ បានបង្ហាញពីសំណុំស្មុគស្មាញនៃហូឡូខសត៍ ដែលអាល្លឺម៉ង់បានបញ្រ្ជាបចូលដល់ដីប៉ូឡូញ នៅពេលប្រជាជនប៉ូឡូញមានឥរិយាបថផ្សេងៗគ្នា ចំពោះវាសនារបស់ជនជាតិជ្វីហ្វ គឺមានពីការអាណិតមេត្តា ទៅការព្រងើយមិនអើពើ រហូតដល់មានទាំងការស្អប់។
  • បាននិយាយអំពីការផ្លាស់ប្ដូរទស្សនៈយល់ឃើញអំពីសង្រ្គាមរបស់ប៉ូឡូញ និងតម្រូវការសង្គម ដែលត្រូវចងចាំអំពីហូឡូខសត៍ ដោយពិនិត្យទស្សនៈជនអ្នករងគ្រោះ។
  • បានជួយនាំឲ្យការផ្សះផ្សារវាងជនជាតិប៉ូឡូញនិងជ្វីហ្វ នៅក្នុងប្រទេសប៉ូឡូញក្រោយពេលរបបកុម្មុយនីស្ត។ ប្រជាជនប៉ូឡូញ បានចាប់ផ្ដើមពិនិត្យមើលដោយល្អិតល្អន់ទៅលើទស្សនៈមួយចំនួនទាក់ទងនឹងអតីតកាល និងអត្តសញ្ញាណរបស់ខ្លួន។
  • បានបង្កើតការចាប់អារម្មណ៍ និងអ្នកផ្ដួចផ្ដើមដឹកនាំកសាងពហុនិយម និងសង្គមប្រកប​ដោយ​ស្មារតីមានមនសិការ ក្នុងប្រទេសប៉ូឡូញ។

នៅក្នុងរូប៖ Natalia Caraion ជាគ្រូប្រវត្តិសាស្រ្តម៉ូឡូវ៉ា មកពីភូមិ កំពុងប្រគល់ផ្កាឲ្យទៅសាស្រ្តាចារ្យ ហ្ក្រូស្ស អំឡុងពេលការធ្វើបទបង្ហាញអំពីសៀវភៅរបស់លោក។ (ប្រភព៖ សមាគម NEVER AGAIN).

សំណួរពិចារណា៖

១) តើទំនាក់ទំនងមនុស្សផ្លាស់ប្ដូររបៀបណា នៅពេលសង្រ្គាម ហើយតើមានផលប៉ះពាល់អ្វីខ្លះទៅលើជនជាតិភាគតិច?

២) តើការស្រាវជ្រាវថ្មីអាចជួយក្នុងដំណើរការប្រឈមនឹងអតីតកាលបានយ៉ាងណា និងចូលរួមចំណែកក្នុងការជជែកវែកញែករបៀបណា? អ្វីទៅដែលអាចជាការប្រឈម?

៣) តើការជជែវែកញែកដូចនេះ មានន័យដូចម្ដេចនៅក្នុងប្រទេសកម្ពុជា ប្រទេសភូមា និងប្រទេសថៃ ដែលមានប្រជាជនចម្រុះផ្សេងៗគ្នា ហើយដែលមាន «អ្នកជិតខាង» ជាច្រើនផងនោះ?

៤) តើការជជែកវែកញែកបែបនេះ អាចឆ្លើយតបតនឹងការបំផ្លែងទ្រង់ទ្រាយហូឡូខសត៍ និងអំពើឃោរឃៅផ្សេងៗទៀតបានឬទេ?

៥) តើអាចប្រៀបធៀបហូឡូខសត៍បានទេ? តើយើងអាចជៀសវាងការមិនអើពើចំពោះជនរងគ្រោះ ការចាត់ទុកជារឿងតូចតាច ធ្វើជាឧបករណ៍ ក្នុងការប្រៀបធៀបដោយរបៀបណា?

ជាញឹកញាប់ ហូឡូខសត៍ ត្រូវបានចាត់ទុកថាជាអំពើប្រល័យពូជសាសន៍គំរូ ដែលអាចជួយគ្រូបង្រៀន និងកូនសិស្ស ឲ្យយល់ពីអំពើប្រល័យពូជសាសន៍ និងអំពើសាហាវឃោរឃៅផ្សេងទៀត។ វាត្រូវបានប្រើជាចំណុចចាប់ផ្ដើមដើម្បីពិភាក្សាអំពីការរំលោភបំពានសិទ្ធិមនុស្ស ឬបញ្ហាប្រកាន់ផ្សេងៗក្នុងសម័យបច្ចុប្បន្ន។ អ្នកសិក្សាស្រាវជ្រាវឈានមុខមួយរូប ជាសាស្រ្តាចារ្យ Yehuda Bauer បានវែកញែកថាហូឡូខសត៍គឺជាព្រឹត្តិការណ៍ដោយឡែកមិនអាចបៀបមួយ និងមិនមានពីមុនមក ទោះបីជាវាមានលក្ខណៈដូចគ្នាខ្លះទៅនឹងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដទៃ​ ដូចជា «អំណាចមជ្ឈិមប្រល័យ​​ពូជសាសន៍ អំណាចយោធា ស្ថានភាពសង្រ្គាម និងការធ្វើប្រយោជន៍សេដ្ឋកិច្ចពីទាសករជាជនជាតិជ្វីហ្វ នៅមុនពេលធ្វើឲ្យពួកគេវិសាសសាបសូន្យ»។ សាស្រ្តាចារ្យ Bauer ពន្យល់ពីមូលហេតុ៖

  • ជាលើកទី១ហើយដែលរោងចក្រទាំងនោះ ត្រូវបានសាងសង់ឡើងដើម្បីផលិតសាកសព ក្នុងករណីហូឡូខសត៍ ហើយមិនដែលមានរោងចក្របែបនេះពីមុនមកឡើយ។ គោលដៅរបស់រោងចក្រទាំងនោះគឺសម្លាប់ជនជាតិជ្វីហ្វ។
  • ហើយពួកណាហ្ស៊ីក៏មានគោលបំណងសម្លាប់ជ្វីហ្វគ្រប់រូបនៅទូទាំងសកលលោក។
  • វាជាលើកដំបូងបង្អស់ដែលអំពើប្រល័យពូជសាសន៍ត្រូវបានប្រព្រឹត្តឡើងដោយសារតែទស្សនៈមនោគម។ មនោគមវិជ្ជាដែលជំរុញឲ្យសម្លាប់ជនជាតិជ្វីហ្វដោយមិនសមហេតុផល។ វាមិនមែនដោយសារតែហេតុផលសេដ្ឋកិច្ចឡើយ។

សាស្រ្តាចារ្យ Bauer បាននិយាយទៀតថា ហូឡូខសត៍ជាអំពើប្រល័យពូជសាសន៍មួយ ត្រូវតែបៀបធៀបជាមួយឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ផ្សេងទៀត ហើយគ្រប់គ្នាគួរតែបារម្ភពីវិសាលភាពសកលនៃទំហំប្រៀបធៀប។

ប្រសិនបើគ្មានការប្រៀបធៀប នោះពុំមានការយល់ដឹងពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដទៃទៀតឡើយ។​ ការបៀបធៀបអាចជួយឲ្យស្គាល់ពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ផ្សេងទៀតដែលមិនទាន់ដឹង ឧទាហរណ៍ ការប្រល័យពូជសាសន៍ទៅលើពួករ៉ូហ៊ិងយ៉ា ឬការប្រល័យពូជសាសន៍បង់ក្លាដេស នៅឆ្នាំ១៩៧១។

វាក៏មានសារសំខាន់ក្នុងការយល់ដឹងថា ឧក្រិដ្ឋកម្មមិនមែនកើតឡើងតែចំពោះ «យើង»នោះទេ។ ទស្សនៈគួរឲ្យយល់បាន ចំពោះអ្នករងគ្រោះដោយអំពើប្រល័យពូជសាសន៍យល់ថាបទពិសោធន៍របស់ពួកគេខុសប្លែកពីអ្នកដទៃ។ អ្នករងគ្រោះដោយអំពើប្រល័យពូជសាសន៍ មិនមែនជាក្រុមមហាជនអានាមិក ប៉ុន្តែជាបុគ្គលិកដែលមានរឿងរ៉ាវរបស់ពួកគេម្នាក់ៗរៀងខ្លួន។

ទោះជាយ៉ាងណា​ ការប្រៀបធៀបអាចជាគ្រោះថ្នាក់ នៅពេលដែលការប្រៀបធៀបពីទំហំនៃភាពរងទុក្ខ ឬចំនួនអ្នករងគ្រោះ ក្នុងគោលបំណងបង្ហាញពីកម្រិតនៃការឈឺចាប់ (ការប្រជែងពីសេចក្តីទុក្ខ)។ តួលេខមិនគួរជាចំណុចចម្បងសម្រាប់បញ្ជាក់ក្នុងឧក្រិដ្ឋកម្មឡើយ។

Konstanty Gebert ជាបញាវន្តជនជាតិជ្វីហ្វប៉ូឡូញ និយាយថា អំពើប្រល័យពូជសាសន៍នីមួយៗ មានឈ្មោះដែលបង្ហាញពីលក្ខណៈខុសៗគ្នារបស់វា។ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ គឺជាហេតុការណ៍ផ្សេងៗគ្នា និងមានលក្ខណៈខុសប្លែកពីគ្នា ឧទាហរណ៍ Shoah គឺជាឈ្មោះសម្រាប់ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជ្វីហ្វ ហើយ Parajamos ជាឈ្មោះនៃការប្រល័យពូជសាសន៍ពួករ៉ូម៉ា

សាស្រ្តាចារ្យ Yehuda Bauerគឺជាអ្នកជំនាញហូឡូខសត៍ និងជាប្រធានកិត្តិយសរបស់អង្គការ IHRA  (ប្រភព៖.Yad Vashem)

មើលការបង្រៀនរបស់ Konstanty Gebert រៀបចំដោយសហគម Never Again (ជាភាសាអង់គ្លេស)៖ The Holocaust and Other Genocides. Is Comparison Possible?

សិក្សាបន្ថែមអំពីហូឡូខសត៍ និងអំពើប្រល័យពូជសាសន៍ផ្សេងទៀត៖

https://www.holocaustremembrance.com/resources/educational-materials/holocaust-and-other-genocides

សិក្សាពីលទ្ធផលនៃការស្ទាបស្ទង់់មតិ ដើម្បីដឹងពីវិធីសាស្រ្តអនុវត្តការបង្រៀនពីហូឡូខសត៍នៃស្ថាប័នផ្សេងៗ នៅក្នុងការងារទាក់ទងនឹងអំពើប្រល័យពូជសាសន៍ និងអំពើឃោរឃៅ៖

IHRA: A Matter of Comparison: The Holocaust, Genocides and Crimes against Humanity

សំណួរសម្រាប់គិតពិចារណា៖

១) ហេតុអ្វីយើងចាំបាច់ប្រៀបធៀបហូឡូខសត៍និងអំពើប្រល័យពូជសាសន៍ផ្សេងទៀត?

២) ហេតុអ្វីបានជាអំពើប្រល័យពូជសាសន៍នីមួយៗមានលក្ខណៈខុសគ្នា? 

 

៦) តើយើងអាចទប់ទល់នឹងអ្នកបដិសេធហូឡូខសត៍ដោយវិធីណា?

នៅប្រទេសជាច្រើនដែលនៅក្នុងទ្វីបអឺរ៉ុប មានច្បាប់ហាមឃាត់ពីបដិសេធនូវហូឡូខសត៍ ហើយក៏មានប្រទេសជាច្រើនទៀត​ បង្កើតច្បាប់និតិកម្មប្រឆាំងនឹងការប្រកាន់ពូជសាន៍រហូតដល់ការហាមប្រាមចំពោះការស្អប់ជាតិពន្ធុ។ ទន្ទឹមនឹងការបដិសេធន៍ច្បាស់លាស់អំពីហូឡូខសត៍ អាចងាយស្រួលនឹងផ្ដន្ទាទោស ការបំផ្លែងទ្រង់ទ្រាយហូឡូខសត៍ និងការធ្វើឲ្យរាក់កំផែល គឺជាកត្តាប្រឈមខ្លាំង ដោយសារតែត្រូវស្គាល់ពីទម្រង់ច្រើនបែបរបស់វាជាមុនសិន។ ម្យ៉ាងទៀត វាត្រូវបង្ហាញចេញតាមវិធីដែលមិនអាចឲ្យច្បាប់ដាក់ទោសបាន ឬដោយវិធានការប្រហាក់ប្រហែល។ វាមានការទាក់ទាមដោយឡែកសម្រាប់នៅអឺរ៉ុបកណ្ដាល និងអឺរ៉ុបខាងកើត ដែលសង្គមកំពុងប្រឈមនឹងបញ្ហាពីអតីតកាលរបស់ពួកគេ និងស្វែងរកការបញ្ចេញបង្ហាញថ្មី ស្ដីអំពីការចងចាំរួមរបស់ជាតិ។ ការជជែកតវ៉ាអំពីការសើរើកែប្រែហូឡូខសត៍ «ជួយ» ពួកគេឲ្យទទួលអារម្មណ៍នៃកំហុសតាមតួនាទីផ្សេងៗគ្នារបស់ពួកគេ ដែលមាននៅអំឡុងពេលហូឡូខសត៍។ មានប្រការគ្រោះថ្នាក់មួយ គឺថានីតិដើមដំបូងស្ដីពីការបដិសេធហូឡូខសត៍ ដែលការពារការប្រើប្រាស់ខុសនូវប្រវត្តិសាស្រ្តពិត កំពុងត្រូវរដ្ឋាភិបាលធ្វើវិសោធនកម្មសរសេរឡើងវិញ ដើម្បីការពារប្រទេសជាតិទាក់ទងនឹងរឿងរ៉ាវហូឡូខសត៍

ការបំផ្លែងទ្រង់ទ្រាយហូឡូខសត៍ អាចរកឃើញតាមរយៈការជជែកវែកញែកស៊ីជម្រៅ ដូចជាការវែកញែកទៅលើសៀវភៅរបស់ ជេន ធី ហ្រ្កូស្ស ដែលបានបង្កើតនូវការគិតពិចារណា ព្រមទាំងគាំទ្រការស្រាវជ្រាវអំពីហូឡូខសត៍ និងអ្នកស្រាវជ្រាវនៅកន្លែងដែលហេតុការណ៍បានកើតឡើង និងការស៊ើបអង្កេតពីបញ្ហាពីមុនដែលមិនបានយកចិត្តទុកដាក់។ ការអប់រំ និងយុទ្ធនាការបង្កើនការយល់ដឹង ស្រដៀងនឹងសកម្មភាពដែលសហគម NEVER AGAIN បានធ្វើនោះក៏មានសារសំខាន់ផងដែរ។

សិក្សាបន្ថែមអំពីកិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងការដិសេធន៍ និងការបំផ្លែង​ទ្រង់ទ្រាយ​​ហូឡូខសត៍ នៅលើគេហទំព័ររបស់អង្គការ IHRA

https://www.holocaustremembrance.com/task-force-against-holocaust-denial-and-ការdistortion

សាស្រ្តាចារ្យ Deborah Leipstadt សាស្រ្តាចារ្យ Dorot នៃប្រវត្តិសាស្រ្តជ្វីហ្វទំនើប និងការសិក្សាហូឡូខសត៍ នៅក្នុងវិទ្យាស្ថាន Emory’s Tam ដើម្បីសិក្សាពីជ្វីហ្វ និងនាយកដ្ឋានផ្នែកសាសនា និងអ្នកប្រាជ្ញនៃហូឡូខសត៍ និងការប្រឆាំងជនជាតិជ្វីហ្វសម័យទំនើប (ប្រភព៖ Wikipedia Commons)

IRVING TRIAL

នៅឆ្នាំ១៩៩៨ អ្នកបដិសេធហូឡូខសត៍ដែលគេស្គាល់ច្រើន ឈ្មោះ David Irving បានប្ដឹងអ្នកសិក្សាជនជាតិអាមេរិក ឈ្មោះ Deborah Lipstadt និងរោងពុម្ព Penguin ដោយអះអាងថា ពួកគេបង្ខូចកេរ្ត៍ឈ្មោះរបស់គាត់ នៅក្នុងសៀវភៅ“Denying the Holocaust”។ លោកបានប្រើច្បាប់បង្ខូចកេរ្ត៍ឈ្មោះរបស់ប្រទេសអង់គ្លេស យកមកប្ដឹងពីបទធ្វើឲ្យអាប់ឱនកិត្តិយស។ នៅក្នុងសៀវភៅរបស់ Lipstadt បានចោទប្រកាន់ Irving ពីការបង្ហាញភស្តុតាងខុស និងបានសរសេរថា «អ្នកនាំពាក្យដ៏គ្រោះថ្នាក់បំផុតចំពោះការបដិសេធន៍ហូឡូខសត៍»។ នាងក៏បានចង្អុលបង្ហាញពីការទាក់ទងរបស់លោកជាមួយនឹងអង្គការ និងអ្នកនិយមលទ្ធិណាហ្ស៊ីថ្មី។ គោលដៅរបស់ David Irving គឺបំបិទការរិះគន់ និងផ្សព្វផ្សាយជាសាធារណៈពីគំនិតរបស់ខ្លួន តាមរយៈតុលារការ។ អ្នកបដិសេធហូឡូខសត៍ប្ដឹងតវ៉ាដល់បញ្ហាសេរីភាពក្នុងការនិយាយស្ដី ក្នុងករណីដែលបដិសេធមិនបង្ហាញ​ និងពិភាក្សាពីគំនិតរបស់ពួកគេ នៅលើជំហរដូចគ្នានឹងអ្នកដទៃ។ តាមសេចក្ដីសម្រេចដែលចេញជាលទ្ធផល គឺស្នាដៃការងាររបស់ Lipstadt និងអ្នកប្រវត្តិសាស្រ្តផ្សេងទៀត ធ្វើឲ្យបណ្ដឹងរបស់ Irving ត្រូវបានច្រានចោល។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០០៥ David Irving ត្រូវបានចាប់ខ្លួន នៅពេលគាត់ទៅបង្រៀនក្រុមនិស្សិតនិយមស្ដាំជ្រុល នៅប្រទេសអូទ្រីស។ លោកត្រូវបានចោទប្រកាន់ពីបទបដិសេធថាមិនមានបន្ទប់ឧស្ម័ន នៅជំរំ Auschwitz នៅក្នុងសេចក្ដីរបស់លោក និងបទសម្ភាសន៍នៅប្រទេសអូទ្រីស ក្នុងឆ្នាំ១៩៨៩។ គាត់បានជាប់ពន្ធនាគារនៅទីនោះរយៈពេលមួយឆ្នាំ មុននឹងទទួលបានការដោះលែង។

សំណួរសម្រាប់ពិចារណា៖

១) តើនៅក្នុងប្រទេសរបស់អ្នក អ្នកមានដឹងពីឧទាហរណ៍នៃការប្រឈមនឹងការបដិសេធន៍ និងការបំផ្លែងទ្រង់ទ្រាយនៃបទឧក្រិដ្ឋឃោរឃៅឬទេ?

២) តើបញ្ហាប្រឈមចម្បងក្នុងការទប់ទល់នឹងការបដិសេធន៍​មានអ្វីខ្លះ ហើយអាចដោះស្រាយតាមវិធីណា?

៣) តើវិធីដោះស្រាយរបស់អ្នកមួយណាដែលអ្នកនឹងប្រើក្នុងការប្រឈមនឹងការបដិសេធន៍ និងការបំផ្លែងទ្រង់ទ្រាយ? 

រូបថត៖ David Irving នៅតុលាការកាត់ទោស នៅទីក្រុង វីយេន ឆ្នាំ២០០៦។ Wikimedia Commons.

មើលភាពយន្តជីវប្រវត្តិ ឆ្នាំ២០១៦ មានចំណងជើងថា «បដិសេធ» ដែលដឹកនាំដោយ Mick Jackson និងនិពន្ធដោយ David Hare ផ្អែកតាមសៀវភៅរបស់ Deborah Lipstadt ឆ្នាំ២០០៥ ដែលមានចំណងជើងថា «History on Trial: My Day in Court with a Holocaust Denier”។​ សៀវភៅនេះ​ សរសេរពីករណី Irving និង Penguin Books Ltd ដែលក្នុងនោះ Lipstadt ជាអ្នកសិក្សាពីហូឡូខសត៍ត្រូវបានអ្នកបដិសេធហូឡូខសត៍ ឈ្មោះ David Irving ប្ដឹងពីបទបង្អាប់បង្ខូចកេរ្តិ៍ឈ្មោះ៖ https://bleeckerstreetmedia.com/denial

Thank you for taking the time to give us feedback on this online exhibition. Please share your thoughts, reflections and comments on this. We appreciate your cooperation.

Supported by