សទ្ទានុក្រមទាក់ទងនឹងហូឡូខសត៍

ការប្រឆាំងនឹងជនជាតិជ្វីហ្វ៖ ជាការប្រកាន់ និងស្អប់ខ្ពើមចំពោះជនជាតិជ្វីហ្វ ជាសាសនា​ ឬក្រុមជាតិពន្ធុ។ ការប្រឆាំងជនជាតិជ្វីហ្វ មានច្រើនទម្រង់ខុសៗគ្នា និងបានអភិវឌ្ឍតា មពេល​វេលា។ ឫសគល់នៃការប្រឆាំងនេះ មាននៅក្នុងការប្រឆាំងសាសនាយូដា។ លទ្ធីយូដា គឺជាជំនឿរបស់ជនជាតិជ្វីហ្វ និងជាសាសនាចាស់បំផុតដែលជឿលើឯកទិទេព។ ប្រវត្តិរបស់ប្រជាជនជ្វីហ្វ បានរស់នៅលើទឹកដីដែលគ្រប់គ្រងដោយក្រុមសាសនាផ្សេងៗ ដូចជាគ្រិស្តសាសនា។ ជ្វីហ្វតែងតែបានចាត់ទុកជា «អ្នកដទៃ» នៅក្នុងដែនដីទាំងនោះ។ ពួកគេមិនទទួលយកសាសនាគ្រិស្ត និងបានក្លាយជាអ្នករងកំហុសពីអកុសល្យភាពរបស់​ សង្គមដែលពួកគេរស់នៅ។ ពាក្យចចាមអារាម រឿងប្រឌិត ព័ត៌មានមិនពិតអំពីជនជាតិកើត​ មានជាបន្តបន្ទាប់នៅក្នុងប្រវត្តិសាស្រ្ត។ ពួកគេព្យាយាមជំនះរហូតមកដល់សព្វថ្ងៃនេះ។ ការស្អប់ខ្ពើមជាញឹកញាប់នាំឲ្យកើតមានការរើសអើងនិងអំពើហិង្សា។ សម័យបច្ចុប្បន្ន ការប្រឆាំងពូជសាសន៍ គឺផ្អែកលើការស្អប់ខ្ពើមជនជាតិជ្វីហ្វ ដោយផ្អែកលើ «ជីវសាស្រ្ត» ខុសគ្នា ដោយត្រូវបានដាក់ជាពូជសាសន៍ដែល «អន់»។ លទ្ធិប្រឆាំងជនជាតិជ្វីហ្វ ផ្សាភ្ជាប់ទៅនឹងទ្រឹស្ដីឃុបឃិត។ ពាក្យម្យ៉ាងទៀតដែលប្រើសម្រាប់លទ្ធិនេះ គឺអ្នកលុបបំបាត់ គឺសំដៅទៅការប្រឆាំងនឹងជនជាតិជ្វីហ្វរបស់ណាតហ្ស៊ី ដែលមាន គោលបំណងកម្ចាត់ជនជាតិជ្វីហ្វទាំងអស់។

លទ្ធិប្រឆាំងនឹងហ្សាយអឹន បរិយាយពីការស្អប់ខ្ពើមចំពោះជនជាតិជ្វីហ្វនៅរដ្ឋអ៊ីស្រា អែល។

សូមមើល  IHRA definition of antisemitism

ទ្រឹស្ដីឃុបឃឹតប្រឆាំងនឹងជនជាតិជ្វីហ្វ ការប្រឌិត និងកុហកថាជនជាតិជ្វីហ្វប្រើ អំណាចនិងឥទ្ធិពលរបស់ខ្លួនដើម្បីបោកប្រើ និងគ្រប់គ្រង​រដ្ឋាភិបាលពិភពលោក។ ទ្រឹស្ដី ឃុបឃឹតទាំងអស់មានឫសគល់ពីលទ្ធិទំនើបដែលប្រឆាំងនឹងជនជាតិជ្វីហ្វ និងអរិភាព ចាស់។ ធាតុសំខាន់មួយនៃទ្រឹស្ដីឃុបឃឹតនេះ គឺការប្រមាថឈាម៖ ការចោទប្រកាន់ខុស ដែលថាជ្វីហ្វប្រើឈាមរបស់ក្មេងៗដែលមិនមែនជាជនជាតិជ្វីហ្វ ដើម្បីប្រារព្ធពិធី ហើយ ជាទូទៅប្រើឈាមរបស់ក្មេងជាគ្រិស្តសាសនិក។ ពាក្យចចាមអារាម អំពីការប្រមាថឈាម ត្រូវបានផ្សព្វផ្សាយទូលំទូលាយដោយពួកណាតហ្ស៊ី នៅអំឡុងពេលហូឡូខសត៍។ ឧទាហរណ៍នៃការប្រឌិតនេះ អាចរកឃើញនៅក្នុងសង្គមបច្ចុប្បន្នផងដែរ។

ជំរំសម្លាប់ Auschwitz–Birkenau៖ ជាជំរំប្រមូលផ្ដុំ និងសម្លាប់ធំជាងគេ នៅក្នុងសង្រ្គា មលោកលើកទី២ (បច្ចុប្បន្នជាសារមន្ទីរ)។ បុរស ស្រ្តី កុមារជាង ១,១លាននាក់ ត្រូវបាត់បង់ជីវិតនៅទីនេះ។ ចាប់ពីពេលនោះមក វាបានក្លាយជានិមិត្តរូបចម្បងមួួយរបស់ ហូឡូខសត៍។

អំណាចអាក់ស៊ីស៖ សម្ព័ន្ធនយោបាយមួយដឹកនាំដោយអាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន ដែលបានប្រឆាំងនឹងទ័ពសម្ព័ន្ធមិត្ត នៅក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២។ សមាជិកផ្សេងទៀត រួមមាន ប្រទេសហុងការី រ៉ូម៉ានី ស្លូវ៉ាគី ប៊ុលការី ក្រូអាត និងហ្វាងឡង់។

អ្នកឈរមើល៖ អ្នកដែលនៅអសកម្ម និងប្រងើយកន្ដើយចំពោះការធ្វើទុកបុកម្នេញ ជនជាតិជ្វីហ្វ នៅអំឡុងពេលសង្រ្គាមលោកលើកទី២ ដោយមូលហេតុផ្សេងៗ។ អ្នកឈរ មើលមានបំណែកភាគច្រើននៅក្នុងសង្គម។ បុគ្គល និងក្រុមទាំងនេះ មិនចាំបាច់នៅក្នុង ប្រភេទតែមួយទេ នៅក្នុងហូឡូខសត៍ ពួកគេមានជម្រើសច្រើនសម្រាប់ពួកគេ។ ស្វែងយល់បន្ថែម៖ https://encyclopedia.ushmm.org/content/en/article/bystanders

អ្នកចូលរួមសហការ៖ ប្រទេសនៅអ៊ឺរ៉ុប នៅក្នុងអំណាចអាក់ស៊ីស បានសហ​ ប្រតិបត្តិការជាមួយរបបណាតហ្ស៊ីអាល្លឺម៉ង់ ដោយពង្រឹងច្បាប់ប្រឆាំងជនជាតិជ្វីហ្វ។ Vichy France ជាឈ្មោះដែលផ្ដល់ឲ្យជាផ្លូវការទៅរដ្ឋសេរីបារាំង ដឹកនាំដោយ Marshal Philippe Pétain នៅអំឡុងពេល សង្រ្គាមលោកលើកទី២។ វាអនុវត្តតាមគោលនយោបាយសហការ ជាមួយណាតហ្ស៊ីអាល្លឺម៉ង់ ដែលកាន់កាប់នៅភាគខាងជើង និងខាងលិច។ នៅក្នុងប្រទេស ដែលកាន់កាប់ដោយអំណាចអាក់ស៊ីស មានជាបុគ្គលខ្លះ និងអង្គការចំនួន ដែលជំរុញទឹក ចិត្តដោយលទ្ធិជាតិនិយម លទ្ធិប្រឆាំងជនជាតិជ្វីហ្វ និងលទ្ធិប្រឆាំងកុម្មុយនីស្ត បានសហការជាមួយណាតហ្ស៊ី។

ជំរំមរណៈ៖ ណាតហ្ស៊ីបានសាងសង់ជំរំចំនួនប្រាំ នៅក្នុងប្រទេសប៉ូឡូញដែលខ្លួន កាន់កាប់ នៅចុងឆ្នាំ១៩៤១ និងដើមឆ្នាំ១៩៤២ ក្នុងបំណងសម្លាប់មនុស្សកម្រិត ឧស្សាហកម្ម។ ជំរំ Belzec, Chełmno, Sobibor, Treblinka, Maidanek និង ជំរំ Auschwitz–Birkenau ត្រូវបានសាងសង់ដើម្បីសម្លាប់មនុស្សរាប់សែននាក់ ​ដោយប្រើឧស្ម័នម៉ូណូសាយ។ ជំរំទាំង នេះ មានទីតាំងនៅក្នុងតំបន់ព្រៃក្រាស់ៗ ដាច់ដោយឡែកពីពិភពខាងក្រៅ ប៉ុន្តែជាប់ផ្លូវ រទេះភ្លើង។

លទ្ធិហ្វាស៊ីស៖ មនោគមវិជ្ជានយោបាយ និងចលនាប្រមូលផ្ដុំ ដែលរីករាលដាលនៅ ក្នុងបណ្ដារប្រទេសនៃទ្វីបអឺរ៉ុបមួយចំនួន នៅចន្លោះឆ្នាំ១៩១៩ និង១៩៤៥។ វាបានជំរុញឲ្យ​ មានលទ្ធិយោធាជាតិនិយមហួសហេតុ វប្បធម៌តែមួយ និងអរិភាពចំពោះប្រជាធិបតេយ្យ។

អំពើប្រល័យពូជសាសន៍៖ មេធាវី Rafael Lemkin បានណែនាំពីទស្សនៈពាក្យ «ប្រល័យពូជសាសន៍» នៅក្នុងឆ្នាំ១៩៤៣។ ពាក្យនេះបានផ្អែកជាចម្បងទៅនយោបាយ របស់ណាតហ្ស៊ី ទៅចំពោះជ្វីហ្វ នៅអំឡុងពេលសង្រ្គាមលោកលើកទី២។ ទស្សនៈនេះ ត្រូវបានប្រើប្រាស់នៅក្នុងអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីការធ្វើទុកបុកម្នេញ និងទណ្ឌកម្មពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ (១៩៤៨)។ ទស្សនៈនេះ បានបញ្ចូលនូវ អត្ថន័យទូលំទូលាយជាងទស្សនៈ «ហូឡូខសត៍» និងធំធេងជាងឧក្រិដ្ឋកម្មសម្លាប់។​ អំពើប្រល័យពូជសាសន៍ គឺជាបំផ្លាញដោយចេតនា និងជាប្រព័ន្ធ ទាំងស្រុង ឬដោយផ្នែក នៃក្រុមជាតិពន្ធុ ពូជសាសន៍ សាសនា ជាតិ ឬវប្បធម៌ណាមួយ។ វាគឺជាឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិធំបំផុត។

ហូឡូខសត៍៖ គីជាការធ្វើទុកបុកម្នេញជា​ប្រព័ន្ធគាំទ្រដោយរដ្ឋប្រទេស និងសម្លាប់ជនជាតិជ្វីហ្វនៅអឺរ៉ុប នៅចន្លោះឆ្នាំ១៩៣៣ និង១៩៤៥ ដោយរបបណាតហ្ស៊ី និងទ័ពសម្ព័ន្ធមិត្តដែលកាន់កាប់នៅអឺរ៉ុប។ អ្នកខ្លះឲ្យនិយមន័យពាក្យ «ហូឡូខសត៍» កាន់តែទូលំទូលាយ ដោយបញ្ចូលអ្នករងគ្រោះផ្សេងទៀតគឺ៖ ប្រជាជនពួកអ្នករ៉ូម៉ា អ្នកស្រឡាញ់ភេទដូចគ្នា ជនពិការ និងក្រុមមនុស្សផ្សេងទៀត។ ពាក្យនេះ ត្រូវបានប្រើ ដោយអ្នករស់រានមានជីវិតពីហូឡូខសត៍ រ៉ូមានី ឈ្មោះ Elie Wiese នៅដើមទសវត្សរ៍ឆ្នាំ ១៩៦០ ជាពាក្យប្រៀបធៀបតំណាងឲ្យការដុតបូជាមនុស្សទាំងស្រុង នៃជំរំមរណៈរបស់ណាតហ្ស៊ី។  Shoah (ស្សូអាហ៍) គឺជាឈ្មោះភាសា ហ៊ីប្រឺ សម្រាប់ ហូឡូខសត៍ និងសំដៅតែទៅលើការសម្លាប់ជនជាតិជ្វីហ្វតែប៉ុណ្ណោះ។

បដិសេធហូឡូខសត៍៖ ជាបណ្ដុំនៃការអះអាងខុស ថាហូឡូខសត៍មិនដែលកើតមាន និងថាជារឿងប្រឌិតឡើងទាំងស្រុង។ សូមមើល International Holocaust Remembrance Alliance (IHRA) Working Definition of Holocaust Denial and Distortion.

ការបំផ្លែងហូឡូខសត៍៖ ជាការបង្ខូចទ្រង់ទ្រាយ និងប្រើល្បិចទាញប្រយោជន៍ពី​ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តហូឡូខសត៍។ វាមានច្រើនប្រភេទ រួមមានការយល់ថាហូឡូខសត៍ ជារឿងឥតប្រយោជន៍ គ្មានតម្លៃខ្លឹមសារ និងមិនមានសារសំខាន់។

សម្ព័ន្ធចងចាំហូឡូខសត៍អន្តរជាតិ (IHRA)៖ ត្រូវបានស្គាល់ថាជា កងកម្លាំងកិច្ច សហការអន្តរជាតិ ស្ដីពីការអប់រំអំពីហូឡូខសត៍ ការចងចាំ និងការស្រាវជ្រាវ (the ITF) រហូតដល់ខែមករា ឆ្នាំ២០១៣។ អង្គការអន្តររដ្ឋាភិបាលមួយនេះ បានបង្កើតឡើងក្នុងឆ្នាំ ១៩៩៨ ដែលប្រផ្ដុំដោយរដ្ឋាភិបាល និងអ្នកជំនាញ រួមគ្នាដើម្បីពង្រឹង និងលើកកម្ពស់ការ អប់រំអំពីហូឡូខសត៍ ការស្រាវជ្រាវ និងការចងចាំទូទាំងសកលលោក និងដើម្បីរក្សាការ ប្ដេជ្ញាគាំទ្រដល់សេចក្ដីប្រកាសនៃកិច្ចប្រជុំអន្តរជាតិស្ដីពីហូឡូខសត៍ នៅទីក្រុងស្តុកខូម។

លទ្ធិណាតហ្ស៊ីនិយម/ណាតហ្ស៊ី៖ សង្គមជាតិនិយម (ភាសាអាល្លឺម៉ង់៖ Nationalsozialismus) គឺជាមនោគមវិជ្ជា និងការអនុវត្តន៍ទាក់ទងនឹងអាដូហ្វអ៊ីត្លែរ និង គណៈបក្សណាតហ៊្សី នៅអាល្លឺម៉ង់ណាហ្ស៊ី (១៩៣៣-១៩៤៥)។ វាជាទម្រង់មួយរបស់ ហ្វាស៊ីសនិយម ដែលប្រឆាំងនឹងប្រជាធិបតេយ្យសេរី និងប្រព័ន្ធរដ្ឋសភា។ លទ្ធិនេះ រួម បញ្ចូលនូវការប្រឆាំងពូជសាសន៍ជនជាតិជ្វីហ្វ ប្រឆាំងកុម្មុយនីស្ត និងប្រកាន់ពូជសាសន៍ បែបវិទ្យាសាស្រ្ត។

ចលនាណាតហ្ស៊ីថ្មី៖ គឺជាចលនាយោធា សង្គម និងនយោបាយ នៅក្រោយពេល សង្រ្គាម ដែលកោតសរសើរអ៊ីត្លែរ និងស្វែងរកការស្ដារលទ្ធិណាតហ្ស៊ីឡើងវិញ។ ចលនា ណាតហ្ស៊ីថ្មី ជំរុញការស្អប់ និងលើកតម្កើងពីឧត្ដមភាពរបស់ស្បែកស។ វាគាំទ្រការវាយ ប្រហារផ្នែកពូជសាសន៍ និងជនជាតិភាគតិច រួមមាន ជនជាតិជ្វីហ្វ រូម៉ានី និងមូស្លីម។ ចលនានេះ អាចរកនៅក្នុងគ្រប់តំបន់នៃពិភពលោក។

តុលាការ Nuremberg៖ ធ្វើឡើងនៅចន្លោះពីឆ្នាំ១៩៤៥ និងឆ្នាំ១៩៤៦ កាត់ក្ដីជនដៃ ដល់របស់ណាតហ៊្សីចំនួន២៤រូប ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិភាព ឧក្រិដ្ឋកម្មសង្រ្គាម និង ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ វាគឺជាតុលាការអន្តរជាតិដំបូងដែលធ្វើឡើងដោយ ប្រទេសសម្ព័ន្ធមិត្ត និងតំណាងប្រទេសដែលកាន់កាប់ដោយណាតហ្ស៊ី ដើម្បីប្រើជាយន្តការ ក្រោយសង្រ្គាម ដើម្បីនាំយកមេដឹកនាំជាតិមកកាត់ទោស ដោយការដាក់ពន្ធនាគារ ឬកាត់ ទោសប្រហារជីវិត។

Porajamos៖ ជាភាសារ៉ូមានី សម្រាប់ការប្រល័យពូជសាសន៍ដោយពួកណាតហ្ស៊ី ទៅ លើប្រជាជនរ៉ូម៉ានី និងស៊ិនទី។ វាគឺជាពាក្យបង្កើតថ្មីដែលបកប្រែថា «លេបត្របាក់» ឬ «បំផ្លិចបំផ្លាញ»។ ពួកណាតហ្ស៊ីបានចាត់ទុក ប្រជាជនរ៉ូម៉ា និងស៊ិនទី ជាអ្នកពូជសាសន៍អន់ និងប្រឆាំងសង្គម។ យល់ដឹងបន្ថែម៖

https://www.romarchive.eu/en/voices-of-the-victims/genocide-holocaust-porajmos-samudaripen.

ប្រតិបត្តិការ Reinhard៖ គឺជាផែនការរបស់ណាតហ៊្សី ក្នុងការបំបាត់ប្រជាជនជ្វីហ្វនៅ ប្រទេសប៉ូឡូញ។ យល់ដឹងបន្ថែម៖ https://encyclopedia.ushmm.org/content/en/article/operation-reinhard-einsatz-reinhard

សញ្ញា Swastika៖ ធ្លាប់ប្រើជានិមិត្តសញ្ញា​នៅក្នុងសាសនាព្រះពុទ្ធ និងហិណ្ឌូ។ វាត្រូវបានប្រដូចនឹងលទ្ធិណាតហ្ស៊ី និងហូឡូខសត៍។

សុចរិតត្រឹមត្រូវក្នុងចំណោមប្រជាជាតិ៖ គឺជាអ្នកមិនមែនជ្វីហ្វដែលជួយជនជាតិ ជ្វីហ្វ ហើយត្រូវបានពួកណាតហ្ស៊ីធ្វើបាបក្នុងអំឡុងពេលសង្រ្គាមលោកលើកទី២។ អ្នក ជួយសង្រ្គោះជ្វីហ្វ អាចទទួលបានឋានៈជាមនុស្សសុចរិតក្នុងចំណោមប្រជាជាតិ (the Righteous Among the Nations) ពីមជ្ឈមណ្ឌល Yad Vashem នៅក្នុងប្រទេសអ៊ីស្រាអែល។

អ្នកក្រោកឈរ (Upstanders)៖ គឺជាអ្នកដែលតស៊ូទប់ទល់នឹងសកម្មភាពរបស់ ជនដៃ​ដល់ និង/ឬ បានជួយអ្នករងគ្រោះនៅក្នុងអំឡុងពេលសង្រ្គាមលោកលើកទី២។ ពាក្យនេះ អាចប្រើចំពោះស្ថានការណ៍ផ្សេងៗទៀត រួមទាំងពិភពសហកាល។

យុទ្ធនាការយើងចងចាំ (WeRemember Campaign )៖ អង្គការសហប្រជាជាតិ បាន​ រៀបចំតាក់​តែងដាក់យក ថ្ងៃទី២៧ ខែមករា ជាទិវាចងចាំអំពីហូឡូសត៍។ វាគឺជាថ្ងៃដែលជំរំ មរណៈធំជាងគេ Auschwitz–Birkenau និងជំរំប្រមូលផ្ដុំ ត្រូវបានរំដោះ។ សមាជប្រជុំជ្វីហ្វ ពិភពលោក បានចាប់ផ្ដើមដំណើរការយុទ្ធនាការ WeRemember ប្រចាំឆ្នាំ ដើម្បីរំឭកដល់ជន រងគ្រោះ ដោយកាន់សញ្ញាដែលអានថា #WeRemember’  (យើងចងចាំ) និងដាក់រូបភាពរ បស់ពួកគេនៅក្នុងបណ្ដាញសង្គម។